មាត់និយាយថាមិនមែនជាសង្សារប៉ុន្តែកាយវិកាបញ្ជាក់យ៉ាងច្បាស់ថាលើសពីមិត្តប្រុសទៅទៀត សម្រាប់តារាចម្រៀងប្រុស mootono29 ដែលចូលចិត្តសម្តែងជាកាយវិកា ការយកចិត្តទុកដាក់ច្រើនជាសំដីនៅក្នុងទំនាក់ទំនងស្នេហា។ ថ្មីៗនេះសីតុណ្ហភាពរបស់លោកកាន់តែក្តៅព្រោះរូបដើរសាសងដឹកដៃតារាស្រី Nycha នៅទីសាធារណ:មួយត្រូវបានផុសឡើងនៅក្នុងអ៊ិនស្តាក្រាម។

នៅក្នុងរូបនោះមានមនុស្សបីនាក់ មានម្តាយតារាប្រុស ម្ចាស់ខ្លួន និងកញ្ញា Nycha ដោយលោកតូណូដើរកណ្តាលដឹកដៃស្ត្រីទាំងពីរនោះឆ្ពោះទៅមុខយ៉ាងមានសុភមង្គល ហើយបានយកមកផុសព្រមជាមួយ Caption សសេរថា “ជាថ្ងៃរបស់អ្នកស្រី សុតលុមសួ និង នីឆា រូបនេះថតដោយសែងរ៉ាវី ចំណែក Mootono29 វិញគ្រាន់តែជាអ្នកបើកឡានអោយគេ និងជាអ្នកចេញលុយ ☠️🖤 #ปีศาจ #พยาธิน้อย #แม่มด #ฮูดังปึ่ง” ។
ចាត់ទុកជារូបគ្រួសារដ៏សែនកក់ក្តៅមួយ ដែលបានបណ្តាលអោយទស្សនិកជន និងអ្នកគាំទ្រគូរបស់ពួកគេសប្បាយចិត្ត ហើយរំភើបខ្លាំងដែលបានឃើញថាតារាក្នុងដួងចិត្តទាំងពីរនៅតែស្រលាញ់គ្នា ល្អក់ល្អឺន ក៏ដូចជានៅជាមនុស្សសំខាន់របស់គ្នានឹងគ្នាដដែល។
អត្ថបទដោយ សា




