ជាការពិតណាស់កាលពីមួយរយៈពេលមុនតារាសម្តែងស្រីតួកាច និងពិធីករដ៏មានថ្វីមាត់ កញ្ញា Ice Apitsada បាននិយាយមុខអ្នកកាសែតថា ខ្លួនតែងតែបរាជ័យក្នុងរឿងស្នេហា និងសុំពេលសម្រាកឈប់គិតពីរឿងនេះ ក្រោយបែកបាក់ស្នេហារយៈពេល៥ឆ្នាំរបស់នាង។
តែយ៉ាងណាមិញស្រាប់តែកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានផុសរូបថតមួយសន្លឹកនៅក្នុងអីុនស្តារក្រាមរបស់ខ្លួនផ្ទាល់ ដោយរូបភាពនោះគេបានឃើញ នាងឈរថតជិតបុរសម្នាក់យ៉ាងជិតស្និទ្ធ ហើយថែមទាំងបានកាន់ដៃគ្នាយ៉ាងស្អិត មើលទៅពិតជាផ្អែមល្ហែមខ្លាំងណាស់។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើន រួមទាំងមិត្តភក្ដិរបស់នាងបាននាំគ្នាចូលទៅ Cmt អបអរសាទរ និងជូនពរដ៏គូស្នេហ៍ថ្មីថ្មោងនេះជាពាក្យល្អៗជាច្រើនទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី