ពិតទេអ្នកនាង noeychotika ជាតារាស្រីដែលជាប់បំណុលគេ ១០០០ លានបាត???

ប្រធានបទតារាស្រីថៃជាប់បំណុលគេ មួយពាន់លានបាត ជាពត៌មានដែលនរណាៗក៏ចង់ដឹង ចង់ឃើញមុខពិតដោយសារចំនួនទឹកលុយជាចំនួនដែលច្រើនមហាសាល មានតែអ្នកដែលលេងល្បែងស៊ីសងតែប៉ុណ្ណោះដែលអាចមានបំណុលច្រើនដល់ថ្នាក់នេះ។ បន្ទាប់ពីមានគេបង្ហើប មានតារាសម្តែងច្រើនណាស់ដែលត្រូវបានយកឈ្មោះពួកគេមកនិយាយដោយហេតុផលផ្សេងៗ ក្នុងនោះក៏មានអ្នកនាង noeychotika ផងដែលនាងត្រូវបានគេចោទប្រកាន់ថាជាកូនបំណុលធំម្នាក់នោះ។
ចុងក្រោយនៅក្នុងកម្មវិធីបើកសម្ភោធផលិតផលថ្មី និងអាជីវកម្មថ្មីរបស់តារាស្រី noeychotika អ្នកសាពត៌មានបានឆ្លៀតឧកាសសួរអោយនាងបំភ្លឺអំពីរឿងនេះ។ តារាស្រីចិត្តល្អហើយបានអោយចម្លើយថាមិនមែនជានាង ១០០% នាងមិនមែនជាអ្នកជាប់បំណុលនោះឡើយ អតីតកាលនាងអាចក្រលំបាកប៉ុន្តែពេលនេះនាងលែងត្រូវការប្រាក់ទៀតហើយ។
ហ្វែនៗក៏នាំគ្នានិយាយបន្ថែមថា បច្ចុប្បន្ននេះតារាស្រីប្រើប្រាស់ជីវិតបែបសាមញ្ញៗជាមួយស្វាមី និងកូនៗ មិនចាំបាច់ទៅធ្វើអ្វីដែលត្រូវការលុយច្រើនដល់ថ្នាក់នោះទេ លើសពីនេះទៅទៀតនាងជាអ្នករកស៊ី មានអាជីវកម្មចំនូលរាប់រយលានជារៀងរាល់ឆ្នាំ គ្មានផ្លូវដែលនាងត្រូវទៅពឹងពាក់នរណា ឬខ្ចីលុយនរណាឡើយ ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា