បុ៉មប៉ុយ (Pantip.A) ផុសរូបចុងក្រោយធ្វើអោយគ្រប់គ្នាសន្និដ្ឋានថានាងមានផ្ទៃពោះ!! ហ្វែនៗជាច្រើនកំពុងចាំស្តាប់ចម្លើយរបស់នាង!
ទើបតែមានពត៌មានបង្កើតកូនប្រុសដំបូងកាលពីដើមឆ្នាំ ២០២២ នេះឯងសម្រាប់ Youtuber ស្រីស្អាត Pantip.A និងស្វាមី Gawin ប៉ុន្តែថ្មីៗនេះអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាសង្ស័យថាអ្នកម្តាយថ្មីថ្មោងរូបនេះ កំពុងពពោះកូនទីពីរដោយសារូបដែលនាងទើបតែបង្ហោះចូលអ៊ិនស្តាក្រាមផ្ទាល់ខ្លួន។

ក្តៅៗតារាស្រីល្បីបានផុសរូបនាងដែលបានទៅចូលរួមកម្មវិធីជប់លៀងជាមួយមិត្តភក្តិ ជាមួយ Caption សសេរថា “ចង់មានសង្សារតែស្វាមីមិនអនុញ្ញាត” ដោយទាំងសាសសេរ ទាំងកាយវិកា និងក្បាលពោះ (ធំខ្លាំង ធំរហូតស្លៀករ៉ូបរលុងៗហើយនៅមើលឃើញថាមានពោះ) របស់នាងបង្ហាញពីអាការ:របស់មនុស្សដែលមានផ្ទៃពោះ។

ទោះបីជាយ៉ាងណាក៏ដោយ ហ្វែនៗមិនទាន់មាននរណាចូលខមមិនសម្តែងក្តីរីករាយ អបអរសាទ ឬជជែកអំពីរឿងនេះជាមួយ Youtuber ស្រីឡើយ ពួកគេរងចាំអោយ Pantip.A និងស្វាមីចេញមុខប្រកាសដំណឹងល្អនេះដោយខ្លួនឯង ប៉ុន្តែគ្រប់គ្នាត្រៀមខ្លួនសសេរខមមិនអបអរសាទរួចរាល់ហើយ ពីព្រោះច្បាស់ថានាងកំពុងក្លាយជាម្តាយកូន២
អត្ថបទដោយ សា




