ហ្វែនៗតាមជីនគូនេះបានមួយថ្ងៃពេញ! Pop-Bella បណ្តើរគ្នាចូលសម្ភោធរឿងខ្សែភាពយន្តខ្នាតយក្សក្នុងនាងជាគូសំខាន់!!

បានចូលមើល live កម្មវិធី GALa PREMIERE ខ្សែភាពយន្តរឿង “បុព្វសន្និវាស២” អំបាញ់មិញនេះហើយទើបភ្ញាក់ខ្លួនព្រឺតថាហ្វែនៗដែលរងចាំអោយគូ Pop-Bella ក្លាយជាគូស្នេហាពិតមានចំនួនច្រើនមិនណយឡើយ។ ថ្ងៃនេះមួយថ្ងៃពេញក្រុមអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ទាប់នោះបាននាំគ្នានៅជាមួយតារាប្រុសស្រីមួយគូនេះតាំងពីព្រលឹមរហូតមកទល់ឥឡូវ (យប់) ដើម្បីផ្តល់កំលាំងនិងចាប់យករូបភាពនិងទិដ្ឋភាពគួរអោយស្រលាញ់របស់ពួកគេ។
នារាត្រីថ្ងៃទី ២៥ នេះមានរូបភាពលោក Pop និងកញ្ញា Bella ពាសពេញបណ្តាញអ៊ិនធឺណែតអមទៅដោយ​ Caption ជម្រុញអោយស្រលាញ់គ្នា បណ្តាលអោយប្រធានបទអំពីគូជីន Pop-Bella ផ្ទុះឡើងម្តងទៀត។ អ្នកដែលធ្លាប់រងចាំអោយតួឯកប្រុសតួឯកស្រីមួយគូនេះស្រលាញ់គ្នា ចាប់ផ្តើមមានសង្ឃឹមហើយនាំគ្នាចូល like, Commment, share បន្តដើម្បីទទួលបានចំណាប់អារម្មណ៍ និងការគាំទ្រកាន់តែខ្លាំង។
រឿងរ៉ាវល្អៗថ្ងៃនេះបានកសាងនូវបរិយាកាសកក់ក្តៅ ពោពេញដោយក្តីស្រលាញ់សម្រាប់ទស្សនិកជន​ទាំងអស់គ្នាបានរំភើបនឹងសប្បាយចិត្ត។ រឿង “បុព្វសន្និវាស២” នឹងក្លាយជារឿងដែលមានប្រជាប្រិយភាពខ្ពស់បំផុតប្រចាំឆ្នាំ ហើយក៏អាចនឹងល្បីល្បាញទាញយករង្វាន់ពីបរទេសបានទៀតក៏ថាបានព្រោះគូជីន Pop-Bella គឺជាតម្រូវធំនាពេលបច្ចុប្បន្ន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា