ព្រោះរឿង “បុព្វេសន្និវាស២” ទើបមានរឿងរ៉ាវល្អៗអំពីតួឯកស្រី Bella Ranee និងលោក Popezaap ជាច្រើនកើតឡើងពាសពេញបណ្តាញសង្គមស្ទើររាល់ថ្ងៃ។ ចុងក្រោយអ្នកគាំទ្រគូជីន Pope-Bella នាំគ្នាសប្បាយអរជាខ្លាំងបន្ទាប់ពីបានស្តាប់បទសម្ភាសន៍ដែលបាននិយាយអំពីការប្តូរសព្វនាមហៅគ្នារបស់តារាប្រុសស្រីមួយគូនេះ។

នៅក្នុងបទសម្ភាសនទនោះកញ្ញា Bella និងលោក Popezaap បានប្រាប់ថាពេលនេះពួកគេបានប្តូរសព្វនាមហៅគ្នាហើយ ពីមុនហៅគ្នាថា “ពូ-មីង” តែបច្ចុប្បន្នបានប្តូរមកជា “ម៉ាក់វា-ប៉ាវា” វិញ និយាយហើយតារាទាំងពីរដួងមើលមុខគ្នា នាំគ្នាសើចយ៉ាងសប្បាយរីករាយ ហើយក៏បន្តដោយមូលហេតុថាកាលថតររឿងមុន ពួកគេមានឧកាសធ្វើជាតួឯកដែលមានកូនដូចច្នេះហើយទើបជាប់មាត់ដល់ឥឡូវ។

ពត៌មាននិងខ្លីបវីដេអូនេះបានធ្វើអោយអ្នកគាំទ្រ ក៏ដូចជាទស្សនិកជនដែលតែងតែតាមដានទស្សនារឿងរបស់ Pope-Bella រំភើបហើយលង់ស្រលាញ់នឹងពាក្យហៅគ្នាថ្មីនោះជាខ្លាំង។ លើសពីនេះទៅទៀតពាក្យ “ម៉ាក់វា-ប៉ាវា” បណ្តាលអោយមានការសង្ស័យទាក់ទងនឹងទំនាក់ទំនងរបស់ Pope-Bella ដោយនាំគ្នាគិតថាមុខជាមានអ្វីពិសេសពីក្រោយខ្នងជាក់ជាមិនខាន ។
អត្ថបទដោយ សា






