តោះមកស្ដាប់សំនៀងនិយាយភាសាអង់គ្លេសរបស់តួឯកស្រី Yaya មិនត្រឹមតែនិយាយបានល្អទេ តែលឿនដូចរន្ទះ….

អូហូសំនៀងមិនធម្មតា ថែមនិយាយលឿនដូចរន្ទះ! បង្ហាញក្លីមវីដេអូរបស់តួឯកស្រីវ័យក្មេងស្រស់ចាំ Yaya Urassaya និយាយភាសាអង់គ្លេស និយាយបានយ៉ាងល្អសមជាតារាស្រីកូនកាត់ ឃើញសម្រស់ក្មេងខ្ចីបែបនេះតែរូបនាងចេះច្រើនភាសាណាស់។

ដោយតួឯកស្រីនាង Yaya Urassaya ត្រូវបានអ្នកគាំទ្រដឹងជាយូរមកហើយផងដែរថារូបនាងចេះលើសពី៤ភាសា ក្រៅពីភាសាថៃនិងភាសាអេស្បាញដែលរូបនាងនិយាយបានល្អ ភាសាអង់គ្លេសរបស់ Yaya ក៏ល្អគួរឲសសើរផងដែរ។ ថ្មីៗនេះរូបនាងបានបង្ហាញសមត្ថភាពការនិយាយភាសាអង់គ្លេសបែបលឿនៗនៅក្នុងភាពយន្ដថ្មីមួយរបស់នាងដែលមានចំណងជើងថាFast & Feel Love តោះមកស្ដាប់ទាំងអស់គ្នាជាមួយវីដេអូខាងក្រោមនេះ៖

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ