ភ្ញាក់ផ្អើល! ទូរទស្សន៍ប៉ុស្ដិ៍លេខ៧ថៃ កំពុងចង់យកតារាប្រុសរូបនេះឡើងកំពូលជំនួសតំណែង Weir Sukollawat!

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាលោក Weir Sukollawat គឺជាតារាសម្ដែងលំដាប់កំពូលប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៧ថៃ ព្រោះតែលោកតែងតែលេចមុខក្នុងខ្សែភាពយន្តភាគ ជាមួយនិងកំពូលតួឯកស្រីជាច្រើន។

ដោយឡែកស្រាប់តែក្នុងឆ្នាំនេះ គេសង្កេតឃើញទូរទស្សន៍ប៉ុស្ដិ៍លេខ៧ បានព្យាយាមលើកតម្កើន តារាប្រុសកូនកាត់រូបសង្ហាមួយរូបផ្សេងទៀតគឺលោក Mik Thongraya ដោយបានផ្តល់ឱកាសឲ្យលោក បានសម្តែងរឿងល្អៗជាច្រើន ជាមួយនឹងតួឯកស្រីដែលសុទ្ធសឹងតែមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប៉ុស្តិ៍តែម្តង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាពេលនេះ លោក Mik Thongraya កំពុងតែសម្តែងខ្សែភាពយន្តថ្មី ជាមួយនឹងតារាសម្តែងស្រីពោរពេញដោយទេពកោសល្យគឺ កញ្ញា Min Pechaya ដែលមានចំណងជើងថា «Sapai Inter»។

ហើយមិនត្រឹមតែប៉ុនណោះ ខាងប៉ុស្ដិ៍ទូរទស្សន៍ថែមទាំងឲ្យតារាប្រុសរូបនេះ ដើរតួឯកសម្តែងខ្សែភាពយន្តថ្មីមួយទៀត ជាមួយកំពូលតារាសម្តែងប្រចាំប្រទេសកញ្ញា Aum Patchrapa ដែលមានចំណងជើងថា «Jark Sadtroo Soo Huajai» ថែមទៀតផង។

ពិតណាស់ក្រោយពេលដែលអ្នកគាំទ្របានឃើញដូច្នេះ ធ្វើឲ្យគ្រប់គ្នាសង្ឃឹមថាលោក Mik Thongraya និងកាន់តែមានប្រជាប្រិយភាពខ្លាំង ក្រោយពេលដែលរឿងភាគទាំងពីរនេះចាក់បញ្ចាំងនៅលើប៉ុស្ដិ៍ទូរទស្សន៍៕

អត្ថបទដោយ៖សុីវលី