BLACKPINK នឹងចេញ MV សម្រាប់បទថ្មី “Ready For Love” ដើម្បីផ្សាយពាណិជ្ជកម្មឱ្យហ្គេម PUBG សប្តាហ៍នេះហើយ!

BLACKPINK នឹង​បញ្ចេញ​វីដេអូ​ចម្រៀង​សម្រាប់​បទ​សហការ​របស់​ពួក​គេ​ជាមួយ PlayerUnknown’s Battlegrounds (PUBG) Mobile នៅ​សប្តាហ៍​នេះ។ កាលពីថ្ងៃទី 24 ខែកក្កដា ម៉ោងក្នុងស្រុក BLACKPINK និង PUBG Mobile បានប្រកាសជាផ្លូវការនូវផែនការរបស់ពួកគេក្នុងការចេញវីដេអូចម្រៀងសម្រាប់បទចម្រៀងថ្មី របស់ក្រុម “Ready For Love” ។

ពួកគេបានចាក់បញ្ចាំងជាលើកដំបូងក្នុងអំឡុងពេលការប្រគុំតន្ត្រីក្នុងហ្គេម “The Virtual” កាលពីចុងសប្តាហ៍មុន។ វីដេអូចម្រៀង “Ready For Love” នឹងចេញនៅថ្ងៃទី 29 ខែកក្កដា វេលាម៉ោង 12 ព្រឹក EDT (ម៉ោង 1 រសៀល KST) ។ ទន្ទឹមនឹងនេះ BLACKPINK ក៏កំពុងត្រៀមខ្លួនក្នុងការវិលត្រលប់ជាក្រុមដំបូងរបស់ពួកគេក្នុងរយៈពេលជិតពីរឆ្នាំនៅក្នុងខែសីហានេះ។
After Footer (Active) - damrei Mr1 Zone2

Eriya