ខ្ជិលនិងអើពើ! Bella អូខេសម្រាប់រឿងគ្រប់យ៉ាងដែលកើតឡើង….ហើយក៏បានបោះសម្ដីមួយឃ្លានេះថាមនុស្សប្រុស…..! មានរូបភាព
ក្រោយពីមានវីដេអូ Bella Ranee ច្រៀងបទចម្រៀងប្រហើរសំនៀងយ៉ាងពិរោះ ព្រមទាំងបញ្ចេញក្បាច់រាំយ៉ាងសប្បាយរីករាយក្នុងកម្មវិធីមួយ ហើយក៏ត្រូវបានទាញបទភ្លេងនេះទាក់ទងនិង Weir Sukolwat ថែមទាំងគ្រប់គ្នាបារម្ភពីអារម្មណ៍របស់ Bella ទៀតផង បន្ទាប់ពីខាងប្រុសរៀបការចោល
ជាក់ស្ដែង (25 កក្កដា 2022) Nine Entertainment បានបង្ហាញបទសម្ភាសន៍របស់ Bella បើកចិត្តនិយាយទាក់ទងនិងរឿងទាំងអស់ថា សម្រាប់បទចម្រៀង អ្នករៀបចំកម្មវិធីសុំបទសប្បាយៗ ដោយភ្លេងមួយបទនេះអត់មានកម្មសិទ្ធទើបជ្រើសរើសបទមួយនេះមកច្រៀងទៅ
ប្រសិនបើសួរពីអារម្មណ៍ផ្លូវចិត្តពេលនេះ គ្រប់គ្នាបារម្ភ Bella នាងឆ្លើយថា ខ្លួនមានក្ដីសុខធម្មតាទេក្នុងពេលបច្ចុប្បន្ននេះ ចំណែកឯរឿងពេលវេលាទំនាក់ទំនងស្នេហាដែលគ្រប់គ្នាឆ្ងល់ Bella តបថា “សម្រាប់ Bella ផ្ទាល់យល់ថាគ្រប់គ្នាសុទ្ធតែមានវិធីជីវិតរស់នៅដែលមិនដូចគ្នា តែសម្រាប់ខ្ញុំៗយល់ថារឿងទាំងអស់នេះលែងសំខាន់សម្រាប់ Bel ទៀតហើយ Bel ចង់ផ្ដោតអារម្មណ៍តែរឿងបច្ចុប្បន្នរបស់ខ្លួនតែប៉ុណ្ណោះ ហើយក៏ចង់មានក្ដីសុខក្នុងការប្រើជីវិតរស់នៅរបស់ខ្លួនឯងអោយច្រើនជាងនេះ”
នាងនៅប្រាប់បន្ថែមទៀតថា “ចង់ប្រាប់ថាឈប់បារម្ភទៀតទៅចា Bel មិនចង់អោយមកចាប់អារម្មណ៍និង Bel ខ្លាំងអីណាស់ណានោះទេ មិនចង់ក្លាយជាទីចាប់អារម្មណ៍ មិនចង់អោយចាប់អារម្មណ៍ Bel ទេ ព្រោះថា Bel ក៏អូខេចំពោះរឿងបច្ចុប្បន្ននេះ ហើយយើងក៏ត្រូវតែបន្ដដំណើររបស់យើងទៅមុខទៀត ចង់អោយតែគ្រប់គ្នាចាប់អារម្មណ៍តែរឿងការងាររបស់ Bel បានហើយ”
អះអាងថា គ្រប់យ៉ាងដែលបានបង្ហោះទៅមិនបានទាក់ទងនិងអ្វីផ្សេងទាំងអស់ ប្រើជីវិតរស់នៅបច្ចុប្បន្ន មិនដែលបដិសេធរឿងថ្លៃជួល 1 លានបាត ព្រោះមិនចង់រំលឹកអ្នកអតិត នៅទទួលការងារតាមធម្មតា ចំណែករឿងបន្ដដំណើរទៅមុខគឺគិតតែរឿងបច្ចុប្បន្ននេះអោយមានក្ដីសុខទៅបានហើយ អ្វីដែលធ្វើហើយមានក្ដីសុខក៏ធ្វើវាទៅ
ចំណែកឯរឿងបើកឱកាសអ្នកថ្មី Bella ពោលថា បើទាក់ទងហើយត្រូវ ឬមានក្ដីសុខក៏អូខេ សម្រាប់ប្រធានបទដែលទៅធ្វើបុណ្យជាមួយ Army Peak មិនបានទៅជាមួយគ្នាទេ ខ្ញុំទៅមុនហើយទើបផុសរូបជាក្រោយ រឿងប្អូនគាត់ទៅក្រោយទេ ហើយក៏បានមកសួរថាទៅធ្វើបុណ្យនៅឯណាល្អ ព្រោះមនុស្សច្រើន អះអាងថាទំនាក់ទំនងជាមួយប្អូនគឺគ្មានអ្វីទាំងអស់
នៅតែសម្លឹងឃើញថាស្នេហាជារឿងស្រស់ស្អាតប្រសិនបើមានស្នេហាហើយជាកំលាំងចិត្តដែលល្អចំពោះគ្នា ក៏ជារឿងដែលល្អ បើមានស្នេហាល្អវាក៏ល្អ មិនបាច់ប្រឹងតាមចាប់ទេ បើយើងកាន់តែចង់បានវាៗក៏កាន់តែរត់ទៅឆ្ងាយ ពេលនេះបើអោយជ្រើសរើសរវាងមនុស្សប្រុស ក្ដីស្រសាញ់ លុយ ហើយនិងការដេក Bella សុំជ្រើសរើសដេកហើយ
អត្ថបទដោយ : នីត្តា














