SAD បាត់!! អ្នកគាំទ្រគូ Ken-Esther កើតទុក្ខព្រោះមានពត៌មានថាពួកគេជាគូស្នេហ៍តារាដែលបែកបាក់គ្នាស្ងាត់ៗមិនអោយនរណាដឹង!!

មានពត៌មានត្រួសៗពីផេកត្រាវតារាថៃមួយដែលបានផុសបង្ហើបប្រាប់ថាពាក់កណ្តាលឆ្នាំនេះមានគូតារាបែកបាក់គ្នាបន្ថែមមួយគូទៀតហើយ ពួកគេជាគូស្នេហ៍ស្រលាញ់គ្នាច្រើនឆ្នាំហើយ ហើយមួយរយ:នេះមិនដែលចេញទៅណាមកណាជាមួយគ្នា ឬមិនដែលផុសរូបជាមួយគ្នាអោយហ្វែនៗមើលសូម្បីមួយសន្លឹក។
ក្រោយពេលគូរបស់ Tongtong-Best បានប្រកាសថាពួកគេនៅស្រលាញ់គ្នាផ្អែមល្ហែមដដែលដោយផុសរូបចូលរួមមើលកីឡាលក្ខណ:គ្រួសារជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាម បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ិនធឺណែតនាំគ្នាបង្វែអារម្មណ៍មកសង្ស័យគូរបស់ Ken-Esther វិញដោយមូលហេតុមិនដែលឃើញភាពរ៉ូមែនទិករបស់ពួកគេក្នុងសង្គមអនឡានអស់រយ:ពេលជាច្រើនខែ។
កញ្ញា Esther មានឧកាសចេញកម្មវិធីត្រូវបានគេសួរពាក់ព័ន្ធនឹងបញ្ហានេះ នាងបានអះអាងថាមិនមែនជាគូរបស់នាងទេ អ្នកទាំងពីរនៅស្រលាញ់គ្នាដដែល ប៉ុន្តែទស្សនិកជននៅតែមិនជឿព្រោះទង្វើក៏ដូចជាភស្តុដែលទទួលបានវាខុសពីអ្វីដែលនាងនិយាយ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា