ដំណឹងល្អនឹងមកដល់ក្នុងពេលឆាប់ៗ!! Mike_pattaradet អោយសម្ភាសន៍ថាមានគម្រោង Propose តារាស្រី pooklook_fonthip!

ក្រុមមិត្តភក្តិ និងអ្នកគាំទ្រដែលចង់អោយគូរបស់ Mike-Pooklook ឆាប់បានដល់ត្រើយសាងជីវិតគ្រួសារយ៉ាងសុខសាន្តឥឡូវនេះនាំគ្នារំភើបហើយញញឹមបិទមាត់មិនជិតទេ ព្រោះចុងក្រោយនេះតួឯកប្រុសបានប្រកាសជាសាធារណ:ថាគាត់កំពុងគិតគម្រោងសុំ Pooklook ធ្វើជាមនុស្សសំខាន់របស់ជីវិត។
កន្លងទំនាក់ទំនងស្នេហារបស់តារាប្រុសស្រីទាំងពីរអាចមិនសូវច្បាស់លាស់ ហើយធ្វើបាបចិត្តទស្សនិកជនជាច្រើនលើកច្រើនសាហើយ មានទាំងប្រកាសថាជាសង្សារផង ប្រកាសថាបញ្ចុះ Status មកត្រឹមជាមិត្តភក្តិវិញ តែឆ្នាំនេះតារាប្រុសថាប្រាកដចិត្តហើយគាត់នឹងសុំនាងធ្វើជាមិត្តស្រីម្តងទៀត។ លើកនេះធានាថាគ្នាពត៌មានបែកបាក់ ឬចុះមកជាមិត្តរួមការងារវិញឡើយពីព្រោះគាត់ប្រាកដចិត្តហើយថាមានតែនាងទេដែលអាចយកឈ្នះចិត្តគាត់បាន។
នៅពេលអ្នកសាពត៌មានសាកសួរបន្ថែមថាចុះគម្រោងថានឹងលុតជង្គង់សុំនាងពេលណា? ហើយសុំរៀបកាតែម្តងឬយ៉ាងម៉េចដែល? លោក Mike ឆ្លើយថាសុំលាក់ទុកសិនពីព្រោះមានចេតនាចង់អោយនាង Surprise ហើយចង់អោយគ្រប់យ៉ាងចេញមកលក្ខណ:រ៉ូមែនទិកបំផុត ដល់ថ្ងៃអ្នកគ្រប់គ្នានឹងបានឃើញដោយខ្លួនឯងជាក់ជាមិនខាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា