អ្នកនាង Warattaya ផុសសាចាក់ដោតជូនស្វាមីដែលព្រមធ្វើគ្រប់យ៉ាង ខណ:នាងជាប់កូនធ្វើអ្វីមិនកើត មិត្តភក្តិនាំគ្នាសសើរថាម៉ែផ្ទៃពោះកាន់តែធំសម្រស់កាន់តែស្អាត!!
ទស្សនិកជននៅតែបន្តចូលរួមសម្តែងក្តីរីករាយ និងអបអរសាទចំពោះគូស្វាមីភរិយា Push-Warattaya នៅឡើយទេពីព្រោះទម្រាំមានផ្ទៃពោះកូនដំបូង តារាប្រុសស្រីស្រក់ទឹកភ្នែកអស់មិនតិចដំណក់ទេ។ ចុងក្រោយទាំងអ្នកនៅក្នុងវិស័យសិល្ប: ព្រមទាំងហ្វែនៗរបស់តារាទាំងពីរនាំគ្នាចូលមកខមមិនសសើរគ្រួសារតូចរបស់ពួកគេយ៉ាងច្រើនកុះករ បន្ទាប់ពីតារាស្រីបានផុសថា:

“ម៉ែត្រូវធ្វើការងារខ្លះ ធ្វើនេះធ្វើនោះខ្លះដើម្បីជួយប៉ាប៉ា កន្លងមកគាត់ហត់ខ្លាំងណាស់ធ្វើគ្រប់យ៉ាងតែម្នាក់ឯង ស្រលាញ់បងណា ☺️❤️ @push_dj”។ ចាត់ទុកជាសារ៉ូមែនទិកដែលផ្តល់កំលាំងចិត្តអោយស្វាមី និងសម្តែងក្តីអរគុណចំពោះស្វាមីដែលព្រមធ្វើសព្វយ៉ាងដើម្បីអោយម្តាយកូនទាំងពីររស់នៅបានស្រណុកសុខស្រួល ហើយរីករាយបានជាប្រចាំ។

ដោយសាសម្រស់ស្រស់ស្អាតរបស់តារាស្រី បន្ទាប់ពីអ្នកនាង Warattaya មានមិត្តភក្តិតារាច្រើនណាស់បានចូលមកខមមិនមានដូចជាអ្នកនាង sriritajensen និយាយថា “ម៉ែស្អាតម្ល៉េះ ❤️”, តារាស្រី aff_taksaorn ខមមិនថា “ម៉ែស្អាត 😍” ហើយនៅមានអ្នកក្នុងវិស័យសិល្ប:និងហ្វែនៗជាច្រើនរូបទៀតដែលនាំគ្នាសសើរថាអ្នកម្តាយថ្មីថ្មោងរូបនេះពោះកាន់តែធំ សម្រស់កាន់តែស្អាត។
អត្ថបទដោយ សា




