Bitoeyrsiam Bye Bye ផលិតកម្មចាស់ទាំងទឹកភ្នែក!! នាងទទួលស្គាល់ថាវាជាការសម្រេចចិត្តដែលលំបាកបំផុតព្រោះធ្លាប់នៅទីនេះ១០ឆ្នាំជាងហើយ!

ធ្លាប់មានពត៌មានប្រហើរៗរួចហើយថាតារាចម្រៀងស្រីរយលាន Views អ្នកនាង Bitoeyrsiam សម្រេចចិត្តបញ្ចប់សន្យាជាមួយផលិតកម្មដែលនាងធ្លាប់ច្រៀងអោយ ធ្វើការអោយជាង១០ឆ្នាំ។ ថ្ងៃនេះច្បាស់ហើយថាវាជារឿងពិត តារាស្រីចូលទៅជមរាបលាគ្រប់គ្នានៅផ្ទះចាស់ជាមួយរូបភាពនិងសារញ្ជួយចិត្តនៅក្នុងអ៊ិនស្តាក្រាម។
អ្នកនាងបានចូលទៅក្រាបជំរាបលាម្ចាស់ផលិតកម្មដែលនាងហៅថា “ហៀ” ហើយថ្នាក់ដឹកនាំរបស់ផលិតកម្មទាំងអស់ ជាមួយបាច់ផ្កា និងកាដូអនុស្សាវរីយ៍ទាំងទឹកមុខក្រៀមក្រំ។ បំពេញនាទីចប់តារាស្រីបានយករូបភាពទាំងអស់មកផុសហើយបានសសេរថាយ៉ាងវែងអណ្លាយអរគុណដែលគ្រប់គ្នាដែលបានជួយនាង និយាយអំពីចំណងមិត្តភាព ពាក្យប្រដៅ រឿងរីករាយចាស់ៗក្នុងរយ:ពេលដ៏សែនយូអង្វែងដែលនាងធ្លាប់មានជាមួយមនុស្សនៅទីនោះ។
បានចូលអានហើយនរណាៗក៏យល់ពីចិត្តរបស់ Bitoeyrsiam ដែល ទីនោះចាត់ទូកជាផ្ទះទីពីរសម្រាប់នាង មិនចង់ចេញទេប៉ុន្តែចាំបាច់ត្រូវចេញព្រោះពេលនេះនាងក្លាយជាម្តាយគេ ប្រពន្ធគេ មានតួនាទីនិងគោលដៅគ្រួសាច្រើនណាស់ដែលរងចាំអោយនាងទោបំពេញ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា