នៅតែជាតារាស្រីដែលជាប់ឈ្មោះនៅក្នុងសារពត៌មានធំៗរបស់ប្រទេសថៃញឺកញ៉ាប់បំផុត ហើយមានជារៀងរាល់ថ្ងៃសម្រាប់កញ្ញា Bellacapen ដែលចាប់តាំងពីត្រឡប់មក Single ឡើងវិញជីវិតរបស់នាងមានតែអ្នកចាំគាំទ្រ ផ្តល់កំលាំងចិត្ត ហើយផ្តល់ការងារល្អៗអោយ។ ចុងក្រោយនៅក្នុងកម្មវិធី Gala premiere✨ #บุพเพ๒ #LoveDestinyTheMovie តារាស្រីបានធ្វើអោយមានពត៌មានថ្មីផ្ទុះឡើងព្រោះសម្រស់ដ៏សែនស្រស់ស្អាត និងការឆ្លើយតបសំនួរដែលល្អឥតខ្ចោះ។

តួឯកស្រីឆ្នើមរបស់ #LoveDestinyTheMovie វគ្គ២បានមកចូលរួមរាត្រីដ៏សែនពិសេសក្នុងឆុតវែងពណ៌ខ្មៅ ជាមួយម៉ូតសក់សុភាពរាបសាសៀតជាមួយផ្កាមាសនៅត្រង់ត្រចៀក ដើរចូលទាំងទឹកមុខញញឹមរស់រាយរាក់ទាក់ បណ្តាលអោយហ្វែនៗដែលខំរងចាំជួបនាងតាំងពីព្រលឹមនាំគ្នាភ្លេចរឿងនឿយហត់ ហើយស្រែកហោទទួលស្វាគមន៍ សសើរនាងយ៉ាងទ្រហឹងអឺងកង លឺជាងគេលឺជាងឯង។

កម្មវិធីចប់កញ្ញា Bellacapen បានយករូបភាពមកផុសចូលក្នុងអ៊ិនស្តាក្រាមដែលផុសមិនទាន់បានប៉ុន្មានផងមានមនុស្សរាប់សែនចូលមក like, comment សសើរថានាងស្អាតជាងមុន ដែលសូម្បីស្រីស្អាតដូចជាតារាស្រី taewaew_natapohn, Bitoeyrsiam, mindtarika ក៏ទ្រាំនឹងភាពស្រស់ស្អាតរបស់នាងមិនបានដែល ពួកគេបានចូលមក Confirm ថាយប់មិញ “បែលឡា” ស្អាតជាងគេ ហើយបាននាំគ្នាផ្ញើរ ❤️❤️❤️ អោយនាងគ្រប់គ្នា។
អត្ថបទដោយ សា



