មិននឹកស្មានសោះ! Peach បែកពី Pat មិនទាន់បានប៉ុន្មានផង ត្រូវអ្នកគាំទ្រចាប់គូជាមួយតារាស្រីម្នាក់នេះទៀតហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ពេលនេះស្នេហារវាងតារាថៃលោក​ Peach Pachara និងកញ្ញា Patricia Good បានបញ្ចប់ហើយ ក្រោយពេលដែលពួកគេបានប្រកាសចែកផ្លូវគ្នាជាផ្លូវការមក។

យ៉ាងណាមិញក្រោយពេលចែកផ្លូវគ្នាមិនបានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះ ​Peach បាន​បង្ហោះ​វីដេអូ​លេង​guitar ​លើ ​Instagram ផ្លួវការ​របស់​ខ្លួន ហើយក្នុងនោះអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ គឺគេបានឃើញតារាស្រី Bow Maylada​ ចូលទៅ Cmt ថា «Good» ហើយមិនត្រឹមតែប៉ុនណា គេឃើញនាងតែងតែចូលទៅ Cmt ពាក្យលើកទឹកចិត្តជាច្រើននៅលើរូបភាពដែលលោក Peach បង្ហោះទៀតផង។

លើសពីនេះទៅទៀត កាលពីពេល​ថ្មី​ៗ​នេះ​ទៀត​ Peach បា​នធ្វើ​ការផ្តល់​បទសម្ភាសន៍មួ​យ​ជាមួយ​អ្នកកាសែត ទាក់ទងនឹងទំនាក់ទំនងលោកនិង Bow ដោយក្នុងនោះលោកបាននិយាយថា លោកធ្លាប់ជួបគ្នាជាមួយនិង Bow ម្ដង តែកន្លងទៅយូរដែរហើយ ហើយក៏មិនសូវជាស្និតស្នាលដែរ តែលោកក៏អរគុណដែល Bow តែងតែបញ្ចេញពាក្យលើកទឹកចិត្តល្អៗជាច្រើនដល់លោក។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនក៏បាននាំគ្នា ចង់ចាប់គូឲ្យតារាទាំងពីរដួងនេះ ព្រោះឃើញថាអ្នកទាំងពីរចេះយល់ពីគ្នាទៅវិញទៅមក​ ថ្វីត្បិតតែពេលនេះមិនសូវស្និតស្នាលគ្នាក៏ដោយ៕

អត្ថបទដោយ៖សុីវលី