មានរឿងថ្មីអំពីកញ្ញា Bella Ranee មកចែករំលែកអោយមិត្តអ្នកអានបានកំសាន្ត និងជួយទស្សន៍ទាយគ្នាទៀតហើយ ចំពោះចម្លើយដែលតារាស្រីបានឆ្លើយថា “ក៏ល្អបើចាប់ផ្តើមមានស្នហាដែលល្អមួយ – មានស្នេហាដែលជួយតាមផ្តល់កំលាំងចិត្តអោយគ្នា វាគឺជារឿងដែលប្រសើ” កាលពីយប់មិញនេះ។

នៅពេលអ្នកយកពត៌មានសួរ តារាស្រីបានឆ្លើយថានាង Move on ធ្វើចិត្តបានហើយពេលនេះ ហើយក៏កំពុងអោយភ្លើងខៀវសម្រាប់ស្នេហាគ្រាថ្មី។ ស្នេហាគឺជារឿងប្រណិតផូផង់ជានិច្ចសម្រាប់នាង បើមានស្នេហាហើយអាចក្លាយជាកំលាំងចិត្តល្អៗអោយគ្នាទៅវិញទៅមកបាន ស្នេហានោះនឹងក្លាយជារឿងដែលល្អចំពោះតារាស្រី ផ្ទាល់ខ្លួននាងគិតថាពេលនេះបើមានស្នេហាល្អមួយចូលមក ក៏ល្អនាងមិនថាអីទេ។
បណ្តាលអោយហ្វែនៗនាំគ្នាចាប់អារម្មណ៍លើសម្តីរបស់តារាស្រី សង្ស័យថាតួឯកស្រីកំពុងនិយាយដល់មនុស្សសំខាន់ពេលនេះ អ្នកដែលតែងតែនៅក្បែរ នៅផ្តល់កំលាំងចិត្ត រហូតអាចអោយនាងបើកចិត្តគិតអំពីរឿងសាងស្នេហាថ្មី។ តាមសង្កេតមានមិនច្រើននាក់ប៉ុន្មានទេដែលព្យាយាមចូលផ្តល់កំលាំងចិត្ត Bella ជាសាធារណ:កំឡុងពេលដែលកំពុងខូចចិត្ត តែដើម្បីអោយច្បាស់ ១០០% ទស្សនិកជនគ្រប់គ្នាត្រូវរងចាំតាមដានដំណឹងពីតារាស្រីជាបន្ត។







