មិនទាន់បានរៀបកាតែ apitsada​ ប្រកាសមានផ្ទៃពោះកូនដំបូងជាមួយអនាគតស្វាមីកំបាំងមុខ!

បានក្លាយជាពត៌មានដែលគួរអោយចាប់អារម្មណ៍ខ្លាំងបំផុតរបស់វិស័យសិល្ប:ថៃនាថ្ងៃអង្គារនេះ ចុងក្រោយពិធីការិនីរូបរាងស៊ិចស៊ី apitsada ប្រកាសដំណឹងល្អថានាងកំពុងពរពោះកូនដំបូងរបស់នាងហើយ។ អ្នកគាំទ្រនាំគ្នាចូលរួមសម្តែងក្តីរីករាយអោយនាងទាំងភ្ញាក់ផ្អើលហើយនឹកស្មានមិនដល់។
បន្ទាប់ពីប្រកាសថាបានភ្ជាប់ពាក្យជាមួយអតីតមិត្តប្រុស ហើយបានអធិប្បាយថាពេលនេះអ្នកទាំងពីរកំពុងជជែករឿងអាពារហ៍ពិពារហ៍ ពុំមាននរណាគិតថានឹងមានរឿងនេះកើតឡើងនោះឡើយ។ ដូចច្នេះហើយមិត្តភក្តិនិងហ្វែនៗផ្អើលខ្លាំងពេលបានឃើញផុសរបស់តារាស្រីដែលបាននិយាយថា “ហើយ apit ក៏នឹងបានក្លាយជាម្តាយដូចគេឯងដែល ខ្ញុំសប្បាយចិត្តខ្លាំងណាស់រកនឹងអ្វីមកអធិប្បាយពីអារម្មណ៍នេះមិនបានទេ គ្រាន់តែរកនឹកនិយាយទឹកភ្នែកក៏ស្រក់មកហើយ 😂…”។
មានមនុស្សច្រើនណាស់ដែលបានចូលខ្លួនមកសម្តែងក្តីរីករាយជាមួយតារាស្រីដែលតែងតែមានបំណងចង់មានបេប៊ីដូចមិត្តភក្តិនៅជុំវិញខ្លួនរបស់នាងរហូតមក។ មង្គលនឹងទៅជាយ៉ាងណាគ្រប់គ្នាមិនដឹងទេ ប៉ុន្តែដឹងតែម្យ៉ាងថា apitsada នាងសប្បាយចិត្តខ្លាំងណាស់នាពេលនេះ! Cogratulation!!

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា