សម្រាប់ Bella Ranee ដែលគ្រងឈុតដ៏ស្រស់ស្អាតក្នុងកម្មវិធីសម្ពោធភាពយន្តបុព្វេសនិ្នវាស ២ ធ្វើអោយឱ្យគ្រប់គ្នាមិនសរសើរមិនបាន។ ដោយមានគេនិយាយថាកាន់តែនៅលីវកាន់តែមានអូរ៉ាកាន់តែភ្លឺចែងចាំង។
សម្រាប់មនុស្សជាច្រើនដែលមានការព្រួយបារម្ភ ជាមួយនឹងស្ថានភាពបច្ចុប្បន្នរបស់នាង។ ក្នុងនោះដែរ Bella បានបញ្ជាក់ម្ដងហើយម្តងទៀថា “អរគុណអ្នកទាំងអស់គ្នា។ Bella សប្បាយចិត្តនឹងបច្ចុប្បន្ន។ មនុស្សគ្រប់រូបមានរបៀបរស់នៅខុសៗគ្នា។
ចំណែកខ្ញុំមិនគិតពីរឿងទាំងអស់ ដែលមិនសំខាន់សម្រាប់ខ្លួនទៀតទេ។ ខ្ញុំចង់ផ្តោតលើខ្លួនឯងជាង ហើយខ្ញុំចង់មានសុភមង្គលក្នុងជីវិតរបស់ខ្ញុំកាន់តែប្រសើរ។ គេក៏សួរថានាងតើអាចចែចង់បានទេ? “ខ្ញុំអាចចែចង់បាន ប៉ុន្តែខ្ញុំមិនមានពេលច្រើនទេ”។ គេក៏ឱ្យជ្រើសរើស បុរស លុយ និងការគេងតើនាងជ្រើសរើសមួយណា? Bella ក៏ឆ្លើយវិញថា”ជ្រើសរើសការដេក” ។
After Footer (Active) - damrei Mr1 Zone2


