ភ្ញាក់ផ្អើល! ហ្វេនៗកំពុងសង្ស័យ Mew និងអនាគតស្វាមីថត Pre-wedding ក្រោយឃើញរូបមួយសន្លឹក!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ក្រោយពេលដែលតារាសម្ដែងថៃកញ្ញា Mew Nittha ត្រូវបានគូស្នេហ៍ដែលជាកម្លោះហាយសូលោក Saint លត់ជង្គង់សុំរៀបការមក គ្រួសារទាំងសងខាងក៏បាននាំគ្នាចាត់ចែង គ្រោងនឹងរៀបចំកម្មវិធីមង្គលការអ្នកទាំងពីរនៅខែ មករា ដើមឆ្នាំក្រោយនេះហើយ។

ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ ពេលឃើញរូបភាពមួយសន្លឹករបស់ Mew និងគូស្នេហ៍ ថតអោបគ្នាយ៉ាងផ្អែមល្ហែម នៅឆ្នេរសមុទ្រ មើលទៅពិតជាដូចរូបភាពតុបតែងថត Pre-wedding ខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនក៏បានសង្ស័យ និងគិតថានោះប្រហែលជារូបភាពថត Pre-wedding នាងនិងគូស្នេហ៍ហើយ តែយ៉ាងណាមិញនេះគ្រាន់តែជាការសន្និដ្ឋានរបស់ហ្វេនៗតែប៉ុនណោះ ចំពោះរឿងរ៉ាវច្បាស់លាស់មានតែចាំមើលទាំងអស់គ្នានៅពេលខាងមុខនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី