ថ្មីៗនេះគ្រួសាររបស់តារាស្រី Margie_rasi និងលោក Pokmindset បាននាំបុគ្គលិកក្រុមហ៊ុនធ្វើដំណើរកំសាន្តប្រចាំឆ្នាំទៅប្រទេសជប៉ុន។ ភ្នាក់ងារបំរើការងារមានក្តីរីករាយជាខ្លាំងក្នុងដំណើរកំសាន្តដែលរៀបចំដោយតារាទាំងពីរ ប៉ុន្តែងាកមកមើលលោក pokmidset អ្អ្នកចេញលុយវិញដូចជាមិនសូវសប្បាយចិត្តសោះព្រោះភរិយាសុំធ្វើរឿងដែលគាត់មិនចង់អោយនាងធ្វើ។

អ្នកនាង Margie_rasi ចាត់ឈុតស៊ិចស៊ីពាក់អាវបញ្ចេញសាច់ខ្នងទាំងស្រុងហើយសុំស្វាមីចេញដើរលេងតាមទីសាធារ:ដែលមានមនុស្សច្រើនកុះករតែម្នាក់ឯង។ ដោយព្រោះក្តីបារម្មណ៍ខ្លាចមនុស្សសំខាន់ទទួលបានចំណាប់អារម្មណ៍ពីអ្នកខាងក្រៅច្រើនជ្រុល លោក Pokmindset សម្រេចចេញដើរជាមួយនាង មិនមែនដើរធម្មតាៗនោះគាត់ដើរអោបភរិយាយ៉ាងស្អិតរមួតពេញមួយថ្ងៃដើម្បីប្រាប់ថាស្រីស្អាតម្នាក់នេះមានម្ចាស់ហើយ។

អាចនិយាយបានថាលោក Pokmindset មានទាំងក្តីស្រលាញ់ចង់ថ្នាក់ថ្នម មានទាំងចិត្តបារម្មណ៍មិនចង់អោយមានរឿងមិនល្អកើតឡើងចំពោះភរិយាជាទីស្រលាញ់ គាត់សុខចិត្តអោយនាងស្លៀកពាក់តាមចិត្តដែលនាងចង់ ហើយព្រមនៅក្បែរការពារនាងគ្រប់ពេលវេលាបែបនេះ។
អត្ថបទដោយ សា



