ពិតជាតាមមិនទាន់ក្មេងជំនាន់ក្រោយមែន!! Rapper វ័យក្មេង spritezakup សន្សំលុយទិញផ្ទះអោយខ្លួនឯងក្នុងអាយុត្រឹមតែ១៦ឆ្នាំ!
ចាត់ទុកជាប្រធានបទដែលគួរអោយចាប់អារម្មណ៍ ហើយបានផ្តល់នូវចំណេះដឹងក៏ដូចជាគំនិតល្អៗជាច្រើនអោយសង្គមជាពិសេសយុវវ័យសម័យថ្មីដែលកំពុងពុះពារគ្រប់ឧបសគ្គជិតវិតដើម្បីសម្រេចគោលដៅ។ Spritezakun Rapper វ័យ១៦ឆ្នាំបានផ្តល់ឧទាហរណ៍អោយគ្រប់គ្នាបានដឹងថា ភាពជោគជ័យអាចកើតមានឡើងគ្រុបពេលវេលា យើងមិនចាំបាច់រងចាំដល់មានអាយុច្រើនឬចាស់ដើម្បីបង្កើតវានោះទេ ។

ប៉ុន្មានថ្ងៃមុននេះ Spritezakun បានបង្ហោះរូបភាពខ្លួនលេងជាមួយប្អូនប្រុសតូចព្រមជាមួយ Caption សសេរថា “ថតរូបទុកជាអនុស្សាវរីយ៍ រំលឹកថាមានពេលមួយខ្ញុំអាចទិញផ្ទះដោយលុយខ្លួនឯងនៅពេលមានអាយុ១៦ឆ្នាំ”។ មានមនុស្សច្រើនណាស់ដែលបានចូលមកខមមិនសម្តែងក្តីរីករាយ អបអរសាទការឡើងផ្ទះថ្មី ហើយនាំគ្នាកោតសសើរសមត្ថភាពពូកែរកលុយ និងគំនិតចេះរកចេះទុកដាក់របស់ Rapper ក្មេងម្នាក់នេះយ៉ាងច្រើនកុះករ។

អ្នកខ្លះក៏បានចូលខ្លួនមកបញ្ចេញមតិយោបលអប់រំមួយចំនួនដូចជា “ជារឿងពិត ជោគជ័យមិនត្រូវការពេលវេលាសមរមឡើយ អោយតែមានចិត្តមុះមុត ជំនះស្វែងរក វានឹងមករកម្នាក់នោះ”, អ្នកខ្លះក៏សសេថា “អូយ គួរអោយស្ងប់ស្ងែងណាស់នរណានឹកស្មានដល់ថាក្មេងអាយុ ១៦ ឆ្នាំអាចធ្វើរឿងនេះបានដោយខ្លួនឯង កាលខ្ញុំអាយុ១៦ ខ្ញុំនៅដើរលងតាមផ្ទះមិត្តភក្តិនៅឡើយទេ” ល និង ល។
អត្ថបទដោយ សា



