ដំណឹងល្អតារាស្រី pactriciagood បានដកខ្លួនចេញពីពាក្យរិះគន់របស់មហាជនព្រោះត្រូវមិត្តប្រុសអ្នកជំនួញធំលោក notewises លុតជង្គង់សុំរៀបការនៅអឺរ៉ុបទើបតែបានកន្លងផុតទៅថ្មីៗ។ បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ិនធឺណែតបានបង្កើតប្រធានបទថ្មីមួយទៀតទាក់ទងនឹងចំនួនបណ្តាកា ដើម្បីយកមកធៀបជាមួយតារាស្រីដែលជាកូនប្រសារស្រីធំ។

ចំពោះអ្នកនាង chomismaterialgirl កាលនោះនាងទទួលបានកិត្តិយសនិងបណ្តាកាយ៉ាងច្រើនមហាសាពីក្រកូលមហាសេដ្ឋី Rangsisingpipat រួមមានចិញ្ចៀនបញ្ចាំចិត្តពេជ្រ 8.8 ការ៉ាត់, ក្រវិលពេជ្រ 14 ការ៉ាត់, ឈុតគ្រឿងអល្លងការួមទាំងអស់ 80 ការ៉ាត់ ប្លង់ផ្ទះថ្មី មាស និងលុយសុទ្ធដែលជារួមមានតម្លៃ 108 លានបាត។

ដោយអ្នកនាង chomismaterialgirl ទទួលបានច្រើនដល់ថ្នាក់នេះទើបបណ្តាលអោយអ្នកប្រើប្រាស់អ៊ិនធឹណែតចាំអ៊ុត ហើយចាំរំភើបនឹងចំនួនដែលតារាស្រី pactriciagood ទទួលបានពីកូនប្រុសទី២របស់ត្រកូលនេះ។ បច្ចុប្បន្នពុំទាន់មាននរណាដឹងពីចំនួននៅឡើយទេ ពីព្រោះផ្អែកតាមសម្ភាសន៍ជាមួយតារាស្រីពេលនេះសូម្បីពិធីមង្គលការក៏ធ្វើមិនទាន់ដែលឆ្នាំនេះ គ្រប់គ្នាប្រហែលអាចដឹងបាននៅឆ្នាំក្រោយឯនោះ។
អត្ថបទដោយ សា




