អ្នកគាំទ្រកម្មវិធី Hone-Krasae ប្រហែលបានដឹងហើយថាកាលពីម្សិលមិញនេះពិធីករប្រុសល្បីល្បាញបំផុតបានអញ្ជើញតួឯកស្រី Bella ranee និងលោក Popezaap មកធ្វើជាភ្ញៀវកិត្តិយសពីព្រោះថ្មីៗនេះពួកគេទើបតែបានធ្វើអោយមានព្រឹត្តិការណ៍ធំមួយបណ្តាលយអោយមានមនុស្សច្រើនកកកុញផ្អើលគេផ្អើលឯងពេញទីក្រុងបាងកក។

នៅក្នុងកម្មវិធីសម្ភាសន៍បន្ទាប់ពីជជែកអំពីរឿងខ្សែរភាពយន្តថ្មី “បុព្វេសន្និវាស២” គ្រប់ចំនុចគ្រប់ជ្រុងជ្រោយរួចរាល់ ពិធីករប្រុសដែលតែងតែជួយរកដំណោះស្រាយអោយសំនួររបស់មហាជនបានសាកសួរអំពីរឿងផ្ទាល់ខ្លួនរបស់តារាប្រុស និងតារាស្រី។ ពិធីករប្រុសចាប់ផ្តើមដោយសម្តីថាខ្ញុំមិនចង់និយាយដល់រឿងដែលបានកន្លងផុតទៅហើយនោះទេ ដូចច្នេះហើយសូមកញ្ញាជួយសម្រាយបញ្ហាថ្មីជាមួយលោក Kongthappeak អោយមហាជនបានរសាយចម្ងល់ផង តើអ្នកទាំងពីរតែងតែដើរធ្វើបុណ្យជាមួយគ្នាមែនទេ?

ចំពោះសំណួរដែលសួរថានាងតែងតែទៅវត្តជាមួយសិស្សប្អូនមែនទេ? នាងឆ្លើយថាមែនហើយពួកយើងបានទៅជាមួយគ្នាមែន ! បន្ទាប់មកកញ្ញា Bella អង្គុយគិតទាំងមានកែវភ្នែកបារម្មណ៍ នាងបានបន្តថារឿងស្នេហាថ្មីសូមបណ្តោយអោយវាកើតឡើងតាមសម្រួលចុះ។ លើកនេះលោក Num Kanchai មិនបានធ្វើអោយចម្លើយចេញមកទាំងស្រុង តែក៏បានធ្វើអោយដឹងថាកន្លងមក Kongthappeak គឺជាបុរសដែលនៅក្បែរ Bella ហើយតែចូលរួមធ្វើរឿងដែលអាចធ្វើអោយអារម្មណ៍របសនាងធូស្បើយជានិច្ច។
អត្ថបទដោយ សា





