គូ Nine-Baifern ជាគូជីនតារាដែលអ្នកគាំទ្រតាមជម្រុញអោយស្រលាញ់គ្នាអោយបាន ទោះបីទាំងពីរនាក់ចេញមកនិយាយថាទៅមិនរួចទេពេលនេះស្និទ្ធស្នាលខ្លាំងដល់ថ្នាក់មិនបានគិតរឿងធ្វើជាសង្សារជាច្រើនលើកជាច្រើនសារយ់ាងណាក៏ដោយ ហ្វែនៗរបស់គូនេះនៅតែមិនព្រមឈប់ជីន។ ហើយចុងក្រោយនេះ Game អាចប្រែប្រួលព្រោះតួឯកប្រុស Naphat_nine បានអោយសម្ភាសន៍សុំធ្វើផ្ទះអោយហើយសិន!

កាលពីល្ងាចថ្ងៃទី ២៦ ខែកក្កដាដែលទើបតែបានកន្លងផុតទៅថ្មីៗនេះតារាប្រុសបានចូលរួមក្នុងកម្មវិធីបើកសម្ភោធន៍រឿងភាពយន្តថ្មី ហើយត្រូវបានអ្នកយកពត៌មានសាកសួរពីហេតុការណ៍ដែលត្រូវលោក Num Kanchai ទាក់ទងតាមទូរស័ព្ទសួរថាពិសេសយ៉ាងណាជាមួយ Baifern?

លើកនេះ Naphat_nine មិនឆ្លើយថាជាមិត្តភក្តិដូចមុនទៀតទេ ផ្ទុយទៅវិញគាត់ឆ្លើយថាពេលនេះពួកយើងទាំងពីរសុំធ្វើផ្ទះរៀងខ្លួនអោយហើយសិន ធ្វើផ្ទះរួចចប់សពគ្រប់ហើយពួកយើងនឹងមានរឿងយកមក Update ជូនម្តងទៀត។ ចម្លើយរបស់តារាប្រុស បូកជាមួយទឹកមុខរបស់ Baifern ក្នុងកម្មវិធី ហូនក្រសែ បានធ្វើអោយហ្វែនៗគិតថាពួកគេពេលនេះកំពុងមាន Something ជាមួយគ្នា។
អត្ថបទដោយ សា



