ពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ដែលកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា បានទៅចេញទៅប្រទេសូកូរ៉េ ដើម្បីបំពេញការងារ ហើយក្នុងនោះអ្នកនាងក៏ឆ្លៀតពេលដំណើរកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
ជាក់ស្ដែងនៅក្នុងដំណើរកំសាន្តលើកនេះផងដែរ គេបានឃើញតារាចម្រៀងស្រីរូបនេះ តុបតែងខ្លួនជាមួយនិងឈុតប្រពៃណីរបស់ជនជាតិកូរ៉េ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ធ្វើឲ្យរូបសម្រស់អ្នកនាងកាន់តែប្លែកសឹងតែដូចព្រះនាងក្នុងរឿងភាគកូរ៉េ គួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១នោះទេ ដែលតារាចម្រៀងស្រីរូបនេះ បង្ហាញវត្តមាននៅប្រទេសកូរ៉េ ព្រោះថាជារឿយៗអ្នកនាងតែងតែត្រូវបានគេអញ្ជើញទៅសម្ដែងនៅទីនោះ ហើយក៏ទទួលបានការគាំទ្រច្រើនផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី