អូហូរំជួលចិត្តអ្នកគាំទ្រអស់ហើយ ក្រោយតួឯកប្រុសរូបសង្ហារលោក James Jirayu លេងដោះអាវបញ្ចេញសាច់ដុំ ហាប់ណែនរឹងមាំបានពីការខិតខំហាត់ប្រាណ ទុកឲអ្នកគាំទ្របានឃើញនៅក្នុងរឿងភាគថ្មី។
មិនឲអ្នកគាំទ្រលង់កាន់តែខ្លាំងម៉េចនឹងបានបើលោក James Jirayu ពីមុនជាតួឯកប្រុសមុខខ្ជូតរូបសង្ហារទាក់ចិត្តអ្នកគាំទ្រស្រីៗទៅហើយ ដល់ពេលនេះខំហាត់យកសាច់ដុំទៀតរឹតមានមន្ដស្នេហ៍មួយកំរិតទៀត។ ដោយសាច់ដុំធំៗរបស់លោកលើកនេះគឺជាស្នាដៃរបស់តារាស្រី Anne Thongprasom ដែលបានទៅប្រាប់ឲលោក James Jirayu ហាត់ប្រាណ ព្រោះរូបនាងមានរឿងភាគថ្មីៗដែលដឹកនាំឲរូបលោកសម្ដែង និងចង់បានតារាប្រុសដែលមានសាច់ដុំក្នុងរឿងថ្មីនេះ ថែមមកបបួលរូបលោកឲទៅហាត់ប្រាណជាមួយជាញឹកញាប់។ ពេលនេះលទ្ធផលបានពិតមែន ហាប់ណែនកង់ៗល្អណាស់ James មកបង្ហោះរូបលេងតែធ្វើឲរំជួយអស់អ្នកគាំទ្រប្រញាប់នាំមកមកចុចLike និង Comment សសើរឲជាកម្លាំងចិត្តដើម្បីឲរូបលោកសម្ដែងរឿងភាគថ្មីៗបានល្អជាបន្ដបន្ទាប់ទៀត។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ