ជារឿងដែលហ្វេនចាប់អារម្មណ៍ម្ដងទៀតនៅពេលដែលឃើញមានការជួបជុំគ្នារបស់អតីតគូស្នេហ៍ KDRAMA Lee Min Ho និង Bae Suzy ក្រោយបែកគ្នាកាលពី៥ឆ្នាំមុន។ អ្នកទាំងពីរបានជួបគ្នានៅឯពិធីជប់លៀងមួយ ដែលប្រាកដណាស់នឹងត្រូវបានអ្នកសារព័ត៌មានទាំងអ្នកគាំទ្រមើលច្រើន។ តើគូស្នេហ៍ទាំងពីរនឹងមានប្រតិកម្មយ៉ាងណាចំពោះគ្នាទៅវិញទៅមក ហើយថាតើពួកគេនឹងស្វាគមន៍គ្នាឬអត់?
After Footer (Active) - damrei Mr1 Zone2
យ៉ាងណាមិញ រូបថតរបស់ Lee Min Ho និង No Hee Young ដែលជា CEO នៃ YG Foods & Entrepreneur ត្រូវបានចែករំលែក ដោយអ្នកនិយមលេងអ៊ីនធឺណេតបាននិយាយថា Suzy កំពុងឈរនៅពីក្រោយពួកគេ។ លើសពីនេះ រូបថតមួយទៀតបង្ហាញ Suzy អង្គុយនៅលើតុក្បែរ Lee Min Ho ត្រូវបានរីករាលដាលពេញបណ្តាញ។
ហើយមនុស្សជាច្រើនក៏បានចង្អុលបង្ហាញថា CEO No Hee Young បានfollow ទាំង Lee Min Ho និង Suzy នៅលើ Instagram ។ Lee Min Ho និង Suzy បានចាប់ផ្ដើមមានទំនាក់ទំនងស្នេហាក្នុងខែមីនា ឆ្នាំ 2015 ហើយបានប្រកាសពីការបែកគ្នានៅខែវិច្ឆិកា 2017 ដោយហេតុផលផ្ទាល់ខ្លួន។
Eriya