Margie-Kimberly-Yaya អោយតែជុំគ្នាពេលណាដឹងតែផ្អើលអស់អ្នកបណ្ដាញសង្គមអ្នកមានកូនចង់ខ្លាំងជាងអ្នកអត់….! មានវីដេអូ
យូរៗទើបជាជុំគ្នាម្ដង សម្រាប់តារាលំដាប់តួឯកទាំងបីយ៉ាង Margie Rasri, Kimberly និង Yaya Urassaya ដោយមុននេះខាង Kimberly ទើបតែត្រូវបានមិត្តប្រុសសុំរៀបការ ហើយមាន Yaya និងសង្សាទៅធ្វើជាសាក្សីស្នេហ៍អោយ ចំណែកឯខាង Margie បានត្រឹមតែសោកស្ដាយដែលមិនបានទៅចូលរួមនិងគេ
ហើយនៅពេលថ្មីៗនេះក្រមុំៗបានមកជួបជុំគ្នាញុំបាយពេលល្ងាចជាមួយគ្នានៅក្នុងហាងមួយកន្លែង ហើយខាង Margie បានផុសវីដេអូនៅក្នុង IG អមជាមួយគ្នាថា “និយាយដើមរហូតដល់ហាងបិតហា….ចែកជើងគ្នាយប់នេះត្រលប់ទៅមើលគឺអូន”
ចំណែកខាង Kimberly ក្រៅពីផុសរូបភាពហើយ ក៏នៅមានបបួលមិត្តសម្លាញ់ជួយផ្សព្វផ្សាយរឿងភាគហើយថែមទាំងមានបង្អាប់ពីភាពស៊ិចស៊ីរបស់ Yaya ផងដែរថា “ថ្ងៃនេះសុំខ្ចីអ្នកនាង Kim មកប្រូម៉ូតបន្ទិចហើយចា យប់នេះកុំភ្លេចទស្សនា #គឺអូន ep3 ជាមួយគ្នា ស៊ិចស៊ីឡើងរាល់ថ្ងៃតែម្ដង រឿងភាគតើមែនទេ? មិត្តសម្លាញ់ខ្ញុំចា!!!”
ហើយខាង Yaya ក៏មានប្រយោគនិងគេដែរថា “Puts on skirt n teeny heels n meets her besties” អាចនិយាយបានថាគ្មាននរណាចាញ់នរណាទេមើលតែវីដេអូក៏ដឹងដែរថាតស៊ូដាក់គ្នាយ៉ាងណា
អត្ថបទដោយ : នីត្តា



































