Duearisara គម្រាមកូនកំលោះរបស់ Bunnyaire បន្ទាប់ពីថ្ងៃមង្គលការ! មិនធម្មតាទេហ៊ានប៉ះហ៊ានមានរឿងជាមួយនាង!
មិនមែនមិត្តភាពលេងៗទេសម្រាប់តារាស្រី Duearisara ជាមួយអ្នកនាង Bunnyaire ពួកគេរាប់អានគ្នាជាង១០ឆ្នាំ ដឹងរឿងរ៉ាវគ្នាទៅវិញទៅមកគ្រប់រឿងដោយគ្នានអ្វីលាក់បាំងគ្នាសូម្បីបន្តិច។ ចុងក្រោយនៅពេលដែលពិធីការិនី Aire រៀបការ ប្អូនស្រីម្តាយផ្សេងគ្នាជូនពរក្នុងកម្មវិធីអាពារហ៍ពិពារហ៍មិនអស់ចិត្តមកដល់ផ្ទះវិញសសេរសារផ្ញើរជូនបន្ងែម លើសពីនោះទៅទៀតលួចគម្រាមកូនកំលោះទៀតផង។

អ្នកនាង Duearisara បានសសេររៀបរាប់អំពីទំនាក់ទំនងដ៏សែនស្រស់បំព្រងរបស់ពួកគេ ក្តីស្រលាញ់ដែលនាងមានចំពោះបងស្រីដែលកំពុងមានស្វាមីយ៉ាងអន្លង់អន្លោច ហើយឆ្លៀតនិយាយថា “បងឯងដឹងហើយថាខ្ញុំធ្វើយ៉ាងណា បើមាននរណាម្នាក់មកធ្វើបាប់ឬធ្វើអោយបងជួបបញ្ហា” ដែលបន្ទាប់មក Bunnyaire បានចូលមកខមមិនក្នុងផុសនោះថា “អូយទឹកភ្នែកហូរមកទៀតហើយ (@ic3_ratchasit មើលអោយហើយណា ហាមធ្វើអោយអូនខូចចិត្ត!!)។

ដំបូងអានទៅដូចមិនសូវអី ប៉ុន្តែដឹងច្បាស់ថា Duearisara កំពុងគម្រាមលោក Ice ជាកូនកំលោះក្រោយពេលបានអានខមមិនរបស់ Bunnyaire។ សរុបមកហាមនរណាមកធ្វើបាបចិត្ត ឬរាងកាយរបស់ក្រុមនារីរាងតូចៗនេះអោយសោះ ប៉ុន្មាននាក់គ្នាគាត់ហ្នឹងនឹងចេញមុខការងារ ក៏ដូចជាសងសឹកអោយគ្នារហូតគូបដិបក្សព្រមសុំទោស ហើយរាងចាលលែងហ៊ានធ្វើទៀត។
អត្ថបទដោយ សា




