យល់ស្របទេ?! ឃើញរូប Fitting រឿងថ្មីរបស់ Mark-Yaya ទស្សនិកជននាំគ្នាគិតដល់រឿង My Husband Inlaw!!!

ជាការវិលត្រឡប់មកជួបគ្នាវិញរបស់តួឯកប្រុស Mark_prin និងតារាស្រី Yaya Urassayas បន្ទាប់ពីខានបានលេងរឿងជាមួយគ្នាជាច្រើនឆ្នាំ។ ពេលនេះក្រុមការងារកំពុងព្យាយាមថតរឿងនោះយ៉ាងសស្រាក់សស្រាំដើម្បីធ្វើយ៉ាងណាអោយគ្រប់យ៉ាងរួចរាល់តាមថ្ងៃកំណត់ ហើយមុនពេលដែលកូវីដ១៩ររាតត្បាតសាជាថ្មីម្តងទៀត។
អ្នកដឹងនាំរឿង #จนกวาจะได้รักัน #LoveAttheFirstNight ប្រាប់ថារឿងនេះមិនមានដ្រាម៉ាឈឺក្បាលច្រើននោះទេ សាច់រឿងទាំងមូលនឹងធ្វើអោយទស្សនិកជនអាចកំសាន្តបានយ៉ាងសប្បាយរីករាយ កំប្លែងអស់សំណើចជាមួយភាពក្រមិចក្រមើមរបស់តួឯកប្រុសស្រីបានស្ទើរគ្រប់ឈុតឆាក។
ចុងក្រោយនៅក្នុងហ្វេសប៊ុកផេកផ្លូវការណ៍របស់លោក Mark-Prin បានផុសរូប Fitting ខ្លះៗបណ្តាលអោយហ្វែនៗនាំគ្នាទាយថាសាច់រឿង #LoveAttheFirstNight និងល្អមើលដូចរឿង “My Husband in Law” ដែលលោកម៉ាកព្រីនបានសម្តែងរួមជាមួយអ្នកនាង Mewnittha ។ បើសាច់រឿងស្រដៀងគ្នាមែនគ្រប់គ្នាត្រៀមខ្លួនចូលតួមានស្នេហា ហើយសើចព្រោះចរិកក្នុងរឿងរបស់ Mark-Yaya បាន។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ សា