Aff Thaksorn ឃើញសុភាពៗបែបនិងទេតែធ្វើអោយ Chopoo Araya ស្ទើរស្រក់ទឹកភ្នែកកណ្ដាលកម្មវិធីបន្ទាប់ពីស្លៀកឈុតមួយនេះមកថតកម្មវីធី 3Zap! មានវីដេអូ
គ្រងតំណែងអ្នកម៉ាក់មេម៉ាយកូនមួយដែលស្រស់ស្អាតបំផុត សម្រាប់ Aff Thaksorn ហើយពេលនេះភាពស៊ិចស៊ីក៏កើនឡើងរាល់ថ្ងៃដែរ ជាពិសេសក្នុងកម្មវិធី 3Zap សូមជំរាបថាបានឃើញអ្នកម៉ាក់ផ្លាស់ប្ដូរស្ទាយតែងខ្លួនច្រើនបែបច្រើនយ៉ាង
ហើយរឿងស៊ិចស៊ីរបស់អ្នកម៉ាក់វិញក៏មិនធម្មតាដែរ នៅក្នុង IG ឈ្មោះ @polyplus_jad_hai បានយកមកបង្ហោះ នៅពេលពិធីករយ៉ាងលោក Young Kanchai គាំទ្រអោយម៉ាក់ៗបែរខ្នងបង្ហាញសសាច់ហើយចង់បញ្ចាក់ថាឥលូវនេះ Aff ដល់កម្រិតណាហើយ ថ្វីត្បិតតែផ្នែកខាងមុខសុភាពទន់ភ្លន់តាមធម្មតា ប៉ុន្ដែផ្នែកខាងក្រោយគឺថាគ្រប់ត្រូវតែលាន់មាត់ហើយចា
មិនបានប៉ុន្មានវិនាទីក៏មែនពិត តែ Aff ព្រមបែរខ្នងបង្ហាញសាច់សខ្ចីម៉ត់រលោងអោយឃើញពេញៗភ្នែក បែរដោយគ្មានភាពស្ទាក់ស្ទើរ វគ្គនេះម៉ាក់ដុតកំដៅបេះដូងមិនស្ទើរទេ ហើយអ្នកដែរត្រូវចិត្តបំផុតប្រហែលជាមិនមែនអ្នកឆ្ងាយឯណាទេ Young Kanchai និង Chopoo Araya នៅពេលដែលបានឃើញផ្នែកខាងក្រោយរបស់ម៉ាក់ៗហើយទាំងញញឹមទាំងសរសើរ ព្រោះតែម៉ាក់ហា៊នដាក់មួយឈុតធំអោយបែបនេះ
អត្ថបទដោយ : នីត្តា
































