មានតារាស្រីច្រើនរូបណាស់ដែលបានក្លាយជាចំណាប់អារម្មណ៍របស់មហាជន ហើយត្រូវគេតាមដានស្ទើរគ្រប់សកម្មភាពរវាងនាងនិងមិត្តប្រុសដែលកំបុងផ្អែមល្ហែមព្រោះសង្ស័យថានឹងមានដំណឹងល្អក្នុងពេលឆាប់ៗ។ មហាជននាំគ្នាទស្សន៍ទាយថាតារាស្រី Aum_Patcharapa នឹងត្រូវមិត្តប្រុសលុតជង្គង់សុំរៀបការក្នុងឆ្នាំ ២០២២ នេះ។

ដែលគ្រប់គ្នាប្រាកដចិត្តខ្លាំងដល់ថ្នាក់នេះព្រោះពួកគេយកភាពស្រស់ស្អាតរបស់នាងមកធ្វើជាសំអាង តាមទំលាប់របស់ចាស់បុរាណនារីដែលជិតត្រូវគេចូលស្តី សម្រស់របស់នាងនឹងភ្លឺថ្លាស្រស់ស្រាយស្ទើរមិនចាំបាច់ធ្វើអ្វី ស្អាតចេញមកពីខាងក្នុង នៅឆ្ងាយយ៉ាងណាក៏មើលទៅចេញស្អាតខុសពីធម្មតា។

ស្របពេលដែលមួយរយ:ចុងក្រោយនេះតារាស្រីរបស់យើងនាងតែងផុសរូបបង្ហាញរាងកាយស្រលូនស្បែកមានពន្លឺភ្លឺរលោង ទឹកមុខស្រស់ថ្នាចូលក្នុងអ៊ិនស្តាក្រាមជានិច្ច បណ្តាលអោយហ្វែនៗសប្បាយចិត្តហើយកាន់តែច្បាស់ថាមិនយូទេ ឆ្លងមិនផុតឆ្នាំនេះទេ ពួកគេនឹងបានស្តាប់ដំណឹងល្អរបស់កញ្ញា Aum_Patcharapa តារាស្រីក្នុងដួងចិត្តរបស់ពួកគេជាក់ជាមិនខាន។
អត្ថបទដោយ សា





