សង្សានរណាគេចាប់យកទៅវិញផង! Nadech ហេតុតែជាប្រុសសង្ហាទោះដើរដោះអាវធ្វើមុខបែបនេះក៏នៅតែសង្ហាដែរសំខាន់មានរបស់…..! មានវីដេអូ
ធ្វើអោយដំណើរកំសាន្ដនៅកោះដំរីក្ដៅកគុកស្ទើរតែឆេះបេះដូងអ្នកមើលអស់ហើយ សម្រាប់ការធ្វើដំណើរទៅដើរលេងសម្រាកលំហែរកាយជាខណៈផ្ទាល់ខ្លួន…របស់ Nadech តារាប្រុសល្បីឈ្មោះប្រទេសថៃ
ហើយជាក់ស្ដែងនៅក្នុង IG story ឈ្មោះ kugimiyas ក៏នៅមានការបង្ហោះរូបភាពដែលធ្វើអោយអ្នកគ្រប់គ្នាលាន់មាត់ថាអាកាសធាតុក្ដៅដែរ! នៅពេល Nadech យកទូរស័ព្ទមកថតខ្លួនឯងបង្ហាញទេសភាពដែលពេញទៅដោយភ្នំ ដើមឈើ ហើយនិងដំរីមាឌធំនៅពីខាងក្រោយ
ប៉ុណ្ណឹងនៅមិនទាន់គ្រប់គ្រាន់ទេព្រោះក្រៅពីបានឃើញសម្រស់ធម្មជាតិស្អាតៗហើយ នៅបានឃើញពីរបៀបការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបែបសាមញ្ញទៀត ជាពិសេសនៅមានកន្លែងគួជាទីចាប់អារម្មណ៍ផ្សេងទៀតផងដែរ គឺសាច់ដុំសាម៉ីខ្លួននិងឯង មុំាល្អណាស់សាច់ដុំណែនតែម្ដងចា ហ្វេនៗញ័រដៃទប់មិនឈ្នះចុចឡាយគ្រប់ៗគ្នា មានបេះដូងផងរូបភ្លើងផង IG លោតមិនឈប់ទេ
អត្ថបទដោយ : នីត្តា
















