អ្នកមានស្នេហារម្មណ៍ល្អជាពិសេស! តួឯកស្រីនាង Kwan ស្រស់ស្រាយសាច់សខ្ចីនៅសមុទ្រប្រាប់រឿងម្ចាស់បេះដូង….

តួឯកស្រីកំពូលសម្រស់នាង Kwan Usamanee ថ្ងៃនេះដូចជាមានអារម្មណ៍ល្អជាពិសេស បង្ហោះរូបលេងជាមួយកម្រងរូបទៅដើរកំសាន្ដសម្រាកលំហែរកាយនៅឯសមុទ្របង្ហាញភាពស៊ិចស៊ីសាច់សខ្ចី ក្រោយប្រាប់ថាបេះដូងកំពុងស៊ីជំពូរសារជាថ្មី កំពុងមានចំណងស្នេហាថ្មីហើយ។

ដោយតារាស្រីនាង​ Kwan Usamanee ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះរូបនាងក៏មានពត៌ចំណងស្នេហ៍ជាច្រើនលើកផងដែរ ពេលខ្លះក៏ជារឿងពិតដែលនាងពិតជាទាក់ទងមើលចិត្ដគ្នាពិតមែន ឯខ្លះក៏ជារឿងមិនពិតផងដែរ។ ហើយមុននេះក៏មានពាក្យចចាមអារ៉ាមផងដែរថា Kwan កំពុងសាងស្នេហាជាមួយបុរសវ័យចំណាស់ក្នុងជួរមន្ដ្រីរាជការ ដោយ Kwan មិនបានបកស្រាយពីរឿងនេះទេ តែសូមបង្ហើបប្រាប់ពីម្ចាស់បេះដូងរូបពិតរបស់នាង។ ដោយនាងបានឲដឹងថាពេលនេះនាងកំពុងមានចំណងស្នេហាថ្មីពិតមែន តែអាយុរក៏ប្រហាក់ប្រហែលនាងដែរជាបុរសអ្នកធ្វើជំនួញ ហើយពេលនេះនាងមិនទាន់ចង់បង្ហាញមុខនោះទេ ព្រោះគាត់មិនមែនអ្នកសិល្បៈហើយក៏មិនចង់ឲដូចអ្នកមុនៗនោះដែរ។ ពេលនេះរូបនាង Happy ជាមួយនឹងជាជីវិតទាំងរឿងកាងារ មុខជំនួញ និងស្នេហា ហើយអ្នកម្ដាយរបស់នាងក៏ពេញចិត្តបុរសដែលរូបនាងជ្រើសរើសផងដែរ។

After Footer (Active) - damrei Mr1 Zone2

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ