ជាការពិតណាស់នៅថ្ងៃទី១០ ខែតុលា ខាងមុខនេះ ខ្សែភាពយន្តភាគថ្មីរបស់តារាកំពូលតារាសម្ដែងលោក Mario Maurer ដែលមានចំណងជើងថា «Khun Phaen Begins» នឹងត្រូវចាក់បញ្ចាំងជាសាធារណៈហើយ។
ក្នុងនោះផងដែរ នៅថ្ងៃសម្ពោធរឿងម្សិលមិញនេះ លោក Mario បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រប់គ្នាបានឃើញលោកបង្ហាញពីការជិះសេះនៅតាមដងផ្លូវ មើលទៅពិតជាអស្ចារ្យនិងសង្ហាខ្លាំងណាស់ ដូចជាវីរៈបុរសអញ្ចឹង។
គួររំលឹកផងដែរថា ថ្វីត្បិតតែគ្រប់គ្នាបានឃើញលោក Mario ជិះសេះដូចជាអ្នកជំនាញអាជីពមែន តែលោកធ្លាប់បង្ហើបថា នៅថ្ងៃដំបូងគឺលោកបានធ្លាក់ពីលើសេះ រហូតដល់ថ្លោះក-ដៃថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរដល់តារាប្រុសរូបនេះ និងទន្ទឹងរង់ចាំមើលរឿងថ្មីរបស់លោកគ្រប់ៗគ្នា៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
View this post on Instagram
អត្ថបទដោយ៖សុីវលី