J-HOPE សមាជិកក្រុម BTS ផុសរូបគូជាមួយមនុស្សស្រីដំបូងបំផុតនៅក្នុងអ៊ិនស្តាក្រាម (មានវីដេអូ)!!

បន្ទាប់ពីប្រកាសផ្អាកការងារជាក្រុម សមាជិកនីមួយៗរបស់ក្រុម BTS ហាក់បីដូចជាសប្បាយចិត្តជាមួយការប្រើប្រាស់ជីវិតតាមបែបដែលពួកគេចង់បានមែនទែ ចែកជើងគ្នាធ្វើរឿងផ្សេងៗដែលបង្កអោយមានបរិយាកាសថ្មីៗកើតឡើងជាច្រើនសម្រាប់តសម្រាប់ ARMY ទូទាំងពិភពលោកកំសាន្។ ចុងក្រោយបណ្តាញសង្គមផ្ទះកក្រើកព្រោះ uarmyhope ផុសរូបជាមួយមនុស្សស្រីម្នាក់ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់គាត់!
ARMY ភ្ញាក់ផ្អើលជាខ្លាំងពីព្រោះ ១០​ឆ្នាំជាហើយដែលសមាជិកទាំង ៧នាក់មិនដែលមានរូបគូជាមួយមនុស្សស្រី។ ឃើញហើយអ្នកប្រើប្រាស់អ៊ីនធឺណែត ជាពិសេសហ្វែនៗរបស់គាត់នាំគ្នាយកទៅផុសបន្តរហូតក្លាយជាប្រធានបទដែលកំពុងល្បីល្បាញបំផុតនាពេលបច្ចុប្បន្ន។ Caption ដែលបណ្តាលអ្នកគាំទ្រយកមកសសេរអមអោយរូបភាពរបស់ Idol ភាគច្រើនជាការសម្តែងនូវក្តីរីករាយ អបអរសាទហើយសសើរថា uarmyhope ល្អបំផុត អ្នកខ្លះក៏ប្រាប់រឿងក្នុងចិត្តថា “បំណងបានសម្រេចហើយ រូបភាពដែលខ្ញុំរងចាំជាង១០ឆ្នាំ”។
នារីដែលកំពុងល្បីល្បាញដំណាលគ្នាជាមួយតារា K-Pop លំដាប់ពិភពលោករូបនេះជាកញ្ញា IU។ អ្នកទាំងពីរបានជួបគ្នាព្រោះ uarmyhope យល់ព្រមចូលរួមជាភ្ញៀវកិត្តិយសរបស់កម្មវិធីដែលដឹងនាំ និងបង្កើតដោយតារាស្រីដ៏សែនស្រស់ស្អាតរូបនេះ។ មានទិដ្ឋភាពគួរអោយស្រលាញ់ច្រើនណាស់កើតឡើងនៅក្នុងកម្មវិធី IU’s Palette ពួកគេច្រៀងរួមគ្នា អៀនគ្នា ហើយផ្តល់កំលាំងចិត្តអោយគ្នាទៅវិញទៅមកជាច្រើន។

After Footer (Active) - damrei Mr1 Zone2



អត្ថបទដោយ សា