Pope-Bella ជួបគ្នាលើកណាមានប្រវិត្តិសាស្រ្តសិល្ប:ថៃកើតឡើងពេលហ្នឹង!! ទើបចាក់បញ្ចាំងបានមួយថ្ងៃសោះរឿង “បុព្វេសន្និវាស២” ជាប់លំដាប់លេខ១ ព្រមជាមួយចំនូលដល់ទៅ ៥១.១៩ លាន!
ចាត់ទុកជាខ្សែរភាពយន្តថៃដែលទទួលបានជោគជ័យបំផុតក្នុងកំឡុងពេល ៣ ឆ្នាំចុងក្រោយនេះសម្រាប់រឿង “បុព្វេសន្និវាស២” ដែលទើបតែចាប់ផ្តើមចាក់ផ្សាយតាមរោងភាពយន្តកាលពីថ្ងៃទី ២៨ ខែកក្កដាម្សិលមិញនេះ។ ចេញថ្ងៃដំបូងក៏រកបានចំណូលមហាសាលភ្លាមៗ ហើយបានជាប់ឈ្មោះជារឿងដែលមានអ្នននិយាយដល់ច្រើនបំផុតរបស់ពិភពលោកបាត់ទៅហើយ!!

ជាមោទភាពរបស់ក្រុមហ៊ុន GDH និងវិស័យថតរឿងភាពយន្តរបស់ប្រទេសថៃយ៉ាងមហាសាល ព្រោះពេលនេះវាកំពុងក្លាយជាព្រឹត្តិការណ៍របស់ប្រទេសថៃ ជាហេតុការណ៍របស់ទស្សនិជនទូទាំងពិភពលោក។ ចុងក្រោយក្រុមការងារបានចេញមកបង្ហាញទិន្នន័យថារឿង #LoveDestinyTheMovie ជាប់ចំណាត់ថ្នាក់លេខ១ ជាខ្សែរភាពយន្តដែលទទួលបានចំណូលច្រើនបំផុតក្នុងរយ:៣ឆ្នាំនេះ ដោយរកបានដល់ទៅ 51.19លានបាត ក្នុងថ្ងៃដំបូងនៃការចេញចាក់បញ្ចាំង។

អ្នកដែលបានទស្សនាហើយនាំគ្នាសសើរមិនដាច់ពីមាត់ទេថារឿងនេះជារឿងដែលគ្រប់គ្នាចាំបាច់ត្រូវមើល សាច់រឿងល្អមើល ល្អសើច ហើយជារឿងដែលមានគ្រប់រស់ជាតិនិងពត៌មានល្អៗ។ សរុបមក Pope-Bella ជួបគ្នាលើកណាសិល្ប:ថៃល្បីដល់ស្រុកគេពេលនោះ ហ្វែនៗបានដាក់ងាអោយអ្នកទាំងពីរថាជារាជគ្រូរបស់សិល្ប:សម្តែង។
អត្ថបទដោយ សា




