ហេុតការណ៍រន្ធត់ចិត្ត!! ផ្ទាំង LED ធ្លាក់សង្កត់ BOYBAND ពេលកំពុងលេង Concert របួសធ្ងន់ធ្ងរ ២ នាក់កំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់!
អ្នកទិញសំបុត្រចូលទស្សនា Concert ភ័យស្លន់ស្លោរជាខ្លាំងពេលដែលមានហេតុការណ៍អាចប៉ះពាល់ដល់អាយុជីវិតរបស់មនុស្សកើតឡើងខណ:ពួកគេកំពុងរីករាយជាមួយចម្រៀង និងការរាំរបស់ក្រុម Idol ដែលពួកគេចូលចិត្តខ្លាំងបំផុត។ រឿងផ្ទាំង LED យក្សធ្លាក់សង្កត់ក្រុម Boyband កំពុងក្លាយជាប្រធានបទដែលក្តៅគគុករបស់ពិភពលោក!!

ថ្មីៗនេះ MIRROR ក្រុមបូយបែនល្បីរបស់ហុងកុងបានរៀបចំការប្រគុំតន្ត្រីខ្នាតធំជាមួយអ្នកគាំទ្ររបស់ពួកគេបន្ទាប់ពីមិនដែលបានជួបគ្នាជាច្រើនឆ្នាំព្រោះកូវីដ១៩ តែជាអកុសលមានឧបទវហេតុកើតឡើងបណ្តាលអោយទាំង អាយដល អ្នកក្រុមអ្នកគាំទ្រភ័យខ្លាចជាខ្លាំង។ នៅខណ:ពេលដែលក្រុមអាយដលកំពុងបញ្ចេញក្បាចររាំអស់ពីសមត្ថភាព ផ្ទាំ LED ដែលនៅផ្នែកខាងលើធ្លាក់ចុះមកសង្កត់អ្នកដែលនៅលើឆាកទាំងអស់។

តាមរបាយការណ៍ចុងក្រោយសមាជិកក្រុម Mirror ទាំងអស់មានសវត្ថិភាពមិនទទួលផលប៉ះពាល់ច្រើនទេ ប៉ុន្តែមានអ្នករាំពីរនាក់ដែលត្រូវរបស់នោះសង្កត់ហើយពេលនេះមានអាការ:ធ្ងន់ធ្ងរគួរអោយបារម្មណ៍ជាខ្លាំង។ បន្ទាប់ពីមានរឿងអាក្រក់កើតឡើង កម្មវិធី Concert នោះត្រូវប្រកាសផ្អាកចោលភ្លាមៗ អ្នកចូលរួមទាំងអស់ត្រូវធ្វើដំណើរត្រឡប់មកផ្ទះវិញទាំងភ័យខ្លាច។
អត្ថបទដោយ សា




