មានផ្ទៃពោះមិនអាចធ្វើអ្វី Duearisara មនុស្សកំពូលពូកែរកនឹក Concept ថតរូបបានឡើយ ជានិច្ចកាលផុសនៅក្នុងអ៊ិនស្តាក្រាមរបស់នាងតែងតែប្លែកភ្នែកចំឡែកអារម្មណ៍ ចុងក្រោយមុនពេលផ្តល់កំណើតអោយកូនប្រុសដំបូងតារាស្រីបានរកគំនិតថតរូបទុកជាអនុស្សារីយ៍មួយបានយ៉ាងគួរអោយស្ងប់ស្ងែង។

អ្នកនាង Duearisara សម្រេចចិត្តថតរូបទាំងខ្លួនទទេគ្មានសំលៀកបំពាក់ ប៉ុន្តែយករូបថតកូនដែលមានការអភិវឌ្ឍន៍ពីមួយខែទៅមួយខែមករុំព័ន្ធត្រង់ចំនុចសំខាន់នៃរាងកាយជំនួសវិញ។ បន្ទាប់ពីផុសរូបនោះហើយមានអ្នកមក Like ខមមិនរាប់សែននាក់ក្នុងរយ:ពេលតែមួយប៉ប្រិចភ្នែក គ្រប់គ្នាចូលចិត្តគំនិតខុសគេ ហើយមិនធ្លាប់ឃើញនរណាធ្វើពីមុនមករបស់តារាស្រីជាខ្លាំង។

អាចនិយាយបានថាអ្នកម្តាយថ្មីថ្មោងរបស់យើងនាងមិនបណ្តោយអោយមានអ្វីមករារាំង “ភាពមានតែមួយគ្មានពីរ មិនមាននរណាធ្វើដូចនាង” បានឡើយ ហើយគ្រប់យ៉ាងបានចេញមកក៏ដូចការរំពឹកទុកមែន ស្តាយល៍ថតរូបថ្មីរបស់នាងបានធ្វើអោយគ្រប់គ្នាកោតសសើរនរណាៗក៏ខមមិន “🔥🔥🔥” នៅក្នុងផុសរបស់នាងដែល។
អត្ថបទដោយ សា



