គម្រប់ខួបបីឆ្នាំនៃការចេញច្រៀង Blackpink បានធ្វើការបង្ហោះវីដេអូមួយជូនទៅដល់អ្នកគាំទ្រ

បច្ចុប្បន្នក្រុមចម្រៀងនារី Kpop Blackpink គឺជាក្រុមចម្រៀងនារីមួយដែលកំពុងមានឈ្មោះបោះសំលេងក្នុងវិស័យចម្រៀង Kpop ដែលបានស្រូបយកក្ដីស្រលាញ់ពីសំណាក់អ្នកគាំទ្រស្ទើរទូទាំងពិភពលោកហើយក៏កំពុងបន្តសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួននៅលើវិថីសិល្បៈ។​

គួររំលឹកផងដែរក្រុមនារីមួយនេះបានបង្ហាញខ្លួនជាផ្លូវការលើកដំបូងនៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៦ ហើយកាលពីម្សិលមិញនេះផងដែរគឺជាគម្រប់ខួប ៣ ឆ្នាំ របស់ក្រុមចម្រៀងនារីមួយនេះដែលបានឈានចូលប្រឡូកក្នុងវិស័យសិល្បះ ដូច្នេះពួកគេក៏បានបង្ហោះវីដេអូមួយនៅ Account យូធូបផ្លូវការរបស់ខ្លួនដែលមានចំណងជើងថា «BLACKPINK- 3 YEARS DEBUT ANNIVERSARY» ដើម្បីផ្ងើសារថ្លែងអំណគុណទៅដល់អ្នកគាំទ្រររបស់ខ្លួន និងសំរាប់អបអរក្នុងការចេញច្រៀងជាផ្លូវការរបស់ខ្លួនបានរយះពេល ៣ ឆ្នាំ។

នៅក្នុងវីដេអូនោះបានបង្ហាញពីសមាជិកនីមួយៗ និយាយពីអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ និងបទពិសោធដែលពួកគេបានឆ្លងកាត់ជាមួយគ្នា ក្នុងរយះពេល ៣ ឆ្នាំមកនេះ ។ ហើយតាមរយះវីដេអូនេះផងដែរត្រូវបានអ្នកគាំទ្រជាច្រើនរបស់ Blackpink នាំគ្នាចែលរំលែកពេញបណ្ដាញសង្គម និងនាំគ្នាបញ្ចេញមតិផ្សេងៗ ហើយបន្តការលើកទឹកចិត្ត និងគាំទ្រដល់ក្រុមនារីមួយនេះ ។

បើចង់ជ្រាបច្បាស់ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទដោយ៖ ស្រីពេជ្រ