មិត្តអ្នកអានប្រហែលដឹងហើយថាតួឯកប្រុសលេងរឿងអ្វីក៏ល្បីលោក popezaap បច្ចុប្បន្នគាត់មិនចង់ល្បីល្បាញខ្លាំងទេ ២ឆ្នាំបានទទួលថតរឿងមួយ។ កាលពីប៉ុន្មានថ្ងៃមុនតារាប្រុសបានប្រាប់ពីមូលហេតុនៅក្នុងកម្មវិធី “ហូនក្រសែ” ខ្លះៗហើយថាគាត់គិតបែបណាបានមិនព្រមទទួលរឿងច្រើន ប៉ុន្តែនៅតែមិនអស់ចិត្តទស្សនិកជនចាប់ផ្តើមសង្កេតឃើញថាមូលហេតុធំដែលបណ្តាលអោយគាត់បដិសេដ គឺមកពីតួឯកស្រី!

សម្រាប់រឿងភាគចាក់ផ្សាយតាមទូរទេសស្សន៍យើងនឹងអាចឃើញវត្តមានរបស់លោក popezaap បើកក្នុងរឿននោះមានកញ្ញា Bella Ranee រួមសម្តែងដែល។ ឧទាហរណ៍មុនរឿង “បុព្វេសន្និវាស២” រឿងដែលបានធ្វើអោយបុស្តិ៍លេខ៣ល្បីដល់ស្រុកក្រៅក៏ជារឿងដែលមាន បែលឡាជាតួឯកស្រី ហើយបន្ទាប់ពីរឿងនោះលោក ប៉ូបមិនបង្ហាញមុខនៅទីណាទៀតឡើយ។

សរុបមកទស្សនិកជនគិតថាទីណាមាន Bella ទីនោះមាន popezaap តារាប្រុសរបស់យើងបដិសេដមិនសម្តែងរឿងច្រើនណាស់បន្ទាប់ពីពិនិត្យមើលតារាពេលវេលា និងឈ្មោះរបស់តួឯកស្រីហើយ។ បច្ចុប្បន្ននេះហ្វែនៗចាប់ផ្តើមសង្ស័យថាតារាប្រុសកំពុងចូលតួតាមតួឯកប្រុសរបស់ “បុព្វេសន្និវាស២” ដែលមិនបានជួបនារីដែលធ្លាប់ស្រលាញ់ពីអតីតជាតិ គឺមិនព្រមស្រលាញ់នរណាឡើយ។
អត្ថបទដោយ សា




