មិនត្រូវការនាងបក់ មិនត្រូវការនាងបោយ តែត្រូវការ DADDY “DA”!! អ្នកគាំទ្រស្ទើរចាំមិនបានបន្ទាប់ពីឃើញ Poster បទថ្មីរបស់លោក វណ្ណដា!
ចាត់ទុកជា Rapper ដែលកំពុងមានឈ្មោះបោះសំឡេង ហើយក៏កំពុងព្យាយាមណែនាំកម្ពុជាអោយបរទេសស្គាល់បានយ៉ាងល្អប្រសើរសម្រាប់លោក វណ្ណដា សិល្ប:ករជំនាន់ក្រោយដែលគ្រប់គ្នាមិនគួរមើលរំលង។ ចុងក្រោយគាត់បានធ្វើអោយអ្នកតាមដាន និងអ្នកគាំទ្រជ្រួលច្របល់ជាមួយចំណងជើងបទចម្រៀងថ្មីដែលត្រៀមចេញចុងខែកក្កដានេះ។


Teaser និង Poster របស់បទ “DADDY DA & King” ទាក់ទាញយកចំណាប់អារម្មណ៍របស់ទស្សនិកជនជាខ្លាំង ដោយបន្ទាប់ពីបានផុសចូលក្នុងផេកហ្វេសប៊ុកផ្លូវការណ៍ហើយ មានប្រិយមិត្តជាច្រើនចូល like, ខមមិនគាំទ្រ និងបញ្ចេញមិត្តយោបល់ទៅលើអ្វីដែលកំពុងមកដល់ក្នុងពេលឆាប់ៗនោះយ៉ាងច្រើនកុះករ។

មានមនុស្សច្រើនណាស់ដែលបានទស្សន៍ទាយថាចម្រៀងថ្មីនេះនឹងធ្វើអោយតារាក្នុងដួងចិត្តរបស់យើងទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វែនៗក្នុងស្រុក និងក្រៅស្រុក។ ចង់ដឹងថាពិសេសយ៉ាងណា មិត្តអ្នកអានអាចរងចាំទស្សនាបទថ្មីរបស់ Rapper ឆ្នើមរបស់កម្ពុជាយើងនៅថ្ងៃទី ៣១ ខែកក្កដានេះបាន!
អត្ថបទដោយ សា





