ជាគូស្វាមីភរិយាដែលរៀបការជាមួយគ្នាបាន ១៣ ឆ្នាំហើយមានកូនស្រីដ៏គួរស្រលាញ់ម្នាក់ សម្រាប់តារាសម្តែងស្រី ohpak និងស្វាមីអ្នកក្រៅវិស័យសិល្ប:។ កន្លងមកគ្រួសាររបស់ពួកគេមានតែក្តីសុខ រូបភាពជុំគ្រួសាររីករាយៗផុសនៅក្នុងអ៊ិនស្តាក្រាម មិននឹកស្មានថាគ្រប់យ៉ាងចប់ដោយពុំមានមូលហេតុបែបនេះសោះ!
កាលពីថ្ងៃទី ២៩ ខែកក្កដាម្សិលមិញនេះអ្នកនាង ohpak បានផុសប្រកាសប្រាប់នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “ពេលនេះអូ និងបង ហ្វៀតបានបញ្ចុះទំនាក់ទំនងមកត្រឹមជាបងប្អូនជាមួយគ្នាហើយ។ វាជារឿងរបស់មនុស្សពីរនាក់ដូចច្នេះហើយនាងខ្ញុំសុំប្រកាសប្រាប់ត្រង់នេះតែមួយកន្លែងគត់ មិនទទួលសម្ភាសន៍ មិនអនុញ្ញាតអោយសាកសួរនៅតាមកម្មវិធីផ្សេងៗឡើយ។ ពីព្រោះយើងទាំងពីរនៅតែធ្វើតួនាទីជាឪពុកម្តាយរបស់កូនស្រីដដែល…”។

បណ្តាលអោយមនុស្សពេញមួយវិស័យភ្ញាក់ផ្អើល មិត្តស្និទ្ធស្នាលបានចូលមកផ្តល់កំលាំងចិត្តអោយនាងយ៉ាងច្រើនកុះករ ហើយក៏ពុំមាននរណាបានដឹងរឿងរ៉ាវដែលកើតឡើងចំពោះគ្រួសាររបស់នាងឡើយ។ បច្ចុប្បន្នអ្វីដែលអាចធ្វើបានគឺនៅក្បែរ ohpak ផ្តល់ការស្រលាញ់ កំលាំងចិត្តអោយនាងអោយបានច្រើនៗព្រោះមើលទៅវាជាការសម្រេចចិត្តដែលលំបាកបំផុតរបស់នាង
អត្ថបទដោយ សា





