oilatiporn ភរិយារបស់តារាចម្រៀងប្រុស Beamkawee ជាប់ឈ្មោះជា “អ្នកម្តាយស៊ូជីវិត” ព្រោះគ្នានរណាអាចធ្វើដូចនាងបាននោះឡើយ!

បានក្លាយជាគ្រួសារតារាដែលនរណាៗក៏លង់ស្រលាញ់ជាមួយភាពរីករាយ កំប្លែង និងទិដ្ឋភាពខ្យូតៗរបស់ពួកគេ សម្រាប់លោក Beamkawee អ្នកនាង oilatiporn និងកូនប្រុសភ្លោះឆ្លាតៗពីរនាក់ទៀត។ ចុងក្រោយទិស្សនិកជនរំភើបជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងថាពួកគេំពុងត្រៀមខ្លួនទទួលសមាជិកថ្មីពីរនាក់បន្ថែមទៀត!!
តារាចម្រៀងប្រុសបានផុសប្រាប់ជាសាធារណ:ថាពេលនេះភរិយារបស់គាត់កំពុងពពោះកូនភ្លោះមួយគូទៀត ហើយថ្មីៗនេះអ្នក oilatiporn បានផុសរូបនាងជាមួយផ្តៃពោះដ៏សែនធំអោយអ្នកតាមដានបានទស្សនានៅក្នុងអ៊ិនស្តាក្រាម។ ផុសរបស់នាងបានធ្វើអោយមិត្តភក្តិ ក៏ដូចជាអ្នកប្រើប្រាស៊អ៊ិនធឹណែត ស្ងប់ស្ងែងទឹកចិត្តដែលនាងមានចំពោះគ្រប់គ្នានៅក្នុងគ្រួសារជាខ្លាំង។
ពពោះកូនមួយក៏ចាត់ទុកថាលំបាកស្រាប់ទៅហើយសម្រាប់នារីៗមានរាងតូច តែចំពោះអ្នកនាង oilatiporn ព្រមពពោះកូនភ្លោះអោយស្វាមីដល់ទៅពីរដង មិនដឹងថាត្រូវពិបាកក្នុងខ្លួនកម្រិតណានោះទេ។ បច្ចុប្បន្នភរិយារបស់តារាចម្រៀងល្បីរូបនេះត្រូវបានគេលើកអោយក្លាយជា “មាតាស៊ូជីវិតប្រចាំប្រទេសថៃ” ភាពក្លាហាននិងចិត្តតស៊ូរបស់នាង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា