កាលពីថ្ងៃទី២៩ ខែកក្កដា ម្សិលមិញនេះ Preem Ranida មានឈុតសម្លៀកបំពាក់សមសម្រាប់តួសម្តែងក្នុងរឿងភាគថ្មីរឿង “Pin Anong”។ផលិតកររឿង Stang Disalada ក៏បានចែករំលែករូបថត និងវីដេអូឃ្លីបខ្លីរបស់ Preem Ranida ពេលតារាស្រីរូបនេះថតរូបនៅលើ Instagram ផងដែរ។
នៅក្នុងរូបថត Preem Ranida មើលទៅពិតជាស្រស់ស្អាត និងស័ក្តិសមជាមួយតួខ្លួនក្នុងរឿងនេះ បានយ៉ាងល្អ។ បើតាម Daradaily បានឲ្យដឹងថា Toey Pongsakorn នឹងគ្រងតំណែងជាតួឯកក្នុងរឿងភាគខាងមុខនេះ។ គួរកត់សម្គាល់ថា រឿង “Pin Anong”ដើមត្រូវបានចាក់ផ្សាយនៅស្ថានីយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៧ ក្នុងឆ្នាំ ២០១២ ដោយសម្តែងជាតួ Weir Sukollawat និង Min Pechaya។
After Footer (Active) - damrei Mr1 Zone2
Eriya



