Mario-junji គឺជាគូស្នេហ៍ដែលដែលស្រលាញ់គ្នាជាច្រើនឆ្នាំប៉ុន្តែមិនដែលបញ្ចេញរូបគូជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនអោយហ្វែនៗបានឃើញសូម្បីម្តង។ ចុងក្រោយបន្ទាប់ពីមានបណ្តាញ Tiktok រឿងរ៉ាវល្អរវាងតារាទាំងពីររូបបានចាប់ផ្តើមចេញអោយអ្នកគាំទ្របានសប្បាយចិត្តជាមួយពួកគេច្រើនជាងមុន។

ហើយថ្មីៗនេះកញ្ញា junji បានផុសវីដេអូដែលពួកគេទាំងពីរនាំគ្នាច្រៀងចម្រៀង Left and Right របស់លោក charlie puth ព្រមជាមួយកាយវិកាដ៏គួរអោយស្រលាញ់ចូលក្នុង Tiktok បណ្តាលអោយគ្រប់គ្នារីករាយតាមបិទមាត់មិនជិតសោះឡើើយ។ រហូតមកទល់ពេលនេះមានអ្នកចូលទស្សនាវីដេអូនោះជាង២លាននាក់ហើយ។

Mario-junji បានក្លាយជាគូស្នេហ៍ដែលកំពុងទទួលបានក្តីស្រលាញ់កាន់តែច្រើន ហើយចំនួនអ្នកគាំទ្ររបស់ពួកគេក៏កំពុងកើនឡើងជាកំហុកផងដែល។ ភាពរ៉ូមែនទិកមានច្រើនបែបនេះហ្វែនៗប្រហែលឆាប់បានដំណឹងរឿងអាពារហ៍ពិពារហ៍ហើយមើលទៅ។
អត្ថបទដោយ សា




