ថ្មីៗនេះដែរ Mario ក៏បានបង្ហោះវីឌីអូក្នុងYoutube Channel របស់ខ្លួន Mario World ដែលក្នុងនោះដែរលោកក៏បានអញ្ជើញតារាកិត្តិយសមួយរូបដ៏ល្បីបំផុតនៅក្នុងប្រទេសYaya Urassaya ។ លោកបានជិះឡានបូរាណពណ៌ក្រហមមួយទៅយកនាងហើយក៏និយាយលេងសើចក្នុងនៅតាមផ្លូវផងដែរ។
ទៅដល់ទីតាំងមួយMarioក៏បានត្រៀមនូវអេក្រង់ធំមួយ ព្រមទាំំងឡានបុរាណជាច្រើនដើម្បីទុកអង្គុយមើលរឿងភាគរបស់ពួកBad Romeo ជាមួយគ្នាដូចស្តាយអាមេរិច។
After Footer (Active) - damrei Mr1 Zone2
ប៉ុន្តែមិននឹកស្មានដល់ថាស្រាប់តែមានភ្លៀងខ្លាំងធ្វើឱ្យពួកគេមិនបានមើលអ្វីទាំងអស់។ សម្រាប់រឿងភាគថៃ Bad Romeo ដឹកនាំដោយ Nonsee Nimibutr និង Ampaiporn Jitmingong សម្តែងដោយ Mario Maurer និង Urassaya Sperbund។
រឿងនេះផលិតដោយ Thong Entertainment Co., Ltd. របស់ Ann Thongprasom នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 3 HD និងចាក់ផ្សាយនៅលើ Netflix ។Eriya







