ដល់ដៃពេទ្យទាន់ពេលវេលា!! លោក toey_pongsakorn ត្រូវគេបញ្ជូនទៅមន្ទីពេទ្យខណ:កំពុងបំពេញការងារ!

លោក toey_pongsakorn ជាតួឯកប្រុសដែលមានរឿងចេញច្រើនជាងគេក្នុងកំពុងពេលពាក់កណ្តាលឆ្នាំដំបូងនេះ ទស្សនិកជនជាច្រើនបានកំសាន្តរីករាយរឿងភាគក្នុងបុស្តិ៍លេខ៣ជាខ្លាំងរហូតក្លាយជារឿងដែលមាន Rating ខ្ពស់ជាងគេ។ នៅមិនទាន់អស់ទេពេលនេះតារាប្រុសកំពុងធ្វើការ ហើយត្រៀមចេញរឿងថ្មីៗអោយហ្វែនៗបានទស្សនាជាបន្តបន្ទាប់ទៀត ធ្វើការងារធ្ងន់ដល់ថ្នាក់បាក់ត្រូវគេបញ្ជូនអោយពេទ្យជួយសង្គ្រោះភ្លាមៗ!
ថ្មីៗនេះអ្នកចាត់ការរបស់លោក toey បានផុសសារសុំអនុញ្ញាតពន្យាពេលការងារមួយចំនួនចេញសិនពីព្រោះសុខភាពរបស់តារាប្រុសទៅមុខលេងរួចហើយ។ មូលហេតុអាចមានពីទីមួយគាត់ធ្វើការហួសកំលាំងមិនស្រួលខ្លួនល្មមៗមិនព្រមសម្រាកទេសុខចិត្តធ្វើបន្តព្រោះមិនចង់អោយម្ចាស់ការងារត្រូវលំបាកព្រោះគាត់ ទីពីរអាចមកពីអាហារសមុទ្រដែលគាត់បានទទួលទានកាលត្រូវទៅបំពេញការងារនៅខេត្តភូកេត។
ចុងក្រោយអ្នកចាត់ការរបស់តារាប្រុសបានផុសប្រាប់ហ្វែនៗអោយឈប់បារម្មណ៍ពីតារាប្រុសថា “តារាប្រុសបានមកដល់ដៃពេទ្យហើយ លោកគ្រូពេទ្យប្រាប់ថាគាត់ពុលអាហា ហើយបាក់កំលាំង ពេលនេះគ្រាន់បើច្រើនហើយមិនយូទេអាចត្រឡប់ទៅផ្ទះវិញបានហើយ”។ អ្នកគាំទ្រនាំគ្នាបារម្មណ៍ជូនពអោយឆាប់ជាសះស្បើយ ហើយផ្តាំទៅកាន់លោក toey ថាកុំអោយបង្ខំខ្លួនឯងខ្លាំងពេក គួរស្រលាញ់ខ្លួនឯងអោយបានច្រើនជាងនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា