គួរឲ្យច្រណែនណាស់! Jooy បញ្ចេញកាយវិការរៀបចំខ្លួនឲ្យស្វាមីយ៉ាងយកចិត្តទុកដាក់!(មានរូបភាព)

ក្រោយពេលរៀបការរួច ចំណងស្នេហារវាងតារាសម្ដែងថៃលោក Dj Push និងតារាស្រី Jooy Waratta កាន់តែផ្អែមល្ហែមខ្លាំងឡើងៗ ធ្វើឲ្យអ្នកគាំទ្រជាច្រើនឃើញហើយច្រណែនខ្លាំងណាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ មានរូបភាពមួយសន្លឹកត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ពេញបណ្ដាញសង្គម ដោយក្នុងនោះគេបានឃើញ តារាស្រីរូបនេះ បានរៀបចំសម្លៀកបំពាក់ឲ្យស្វាមីរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ មុខពេលលោកចូលរួមកម្មវិធី មើលទៅពិតជាផ្អែមល្ហែមណាស់។

លើសពីនេះទៅទៀត តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនក៏បាននាំគ្នាចូលទៅបញ្ចេញមតិសរសើរ ព្រោះឃើញតារាទាំងពីរដួងនេះកាន់តែស្រលាញ់ និងយកចិត្តទុកដាក់ចំពោះគ្នាខ្លាំងបែបនេះ៕

អត្ថបទដោយ៖សុីវលី